• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ យកអំណោយមនុស្សធម៌ជូនអង្គការបណ្តាញបេះដូងតែមួយនៃជនពិការអាស៊ី

នាល្ងាចថ្ងៃសុក្រ ទី​២៦ ខែ​មីនា ឆ្នាំ​២០២១ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ​ ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់អង្គការបណ្តាញបេះដូងតែមួយនៃជនពិការអាស៊ីស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ។ នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងថា៖​ កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងនៅគ្រប់ពេលវេលា ពិសេសបងប្អូនជនពិការនៅអង្គការបណ្តាញបេះដូងតែមួយនៃជនពិការអាស៊ី ក្នុងកាលៈទេសៈដែលប្រទេសយើងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ សំដៅជួយដោះស្រាយ សម្រាលនូវការលំបាកចំពោះមុខ​ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង​ ហើយមិនបានដោះស្រាយ​នោះឡើយ​ ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់​ និង បង្ការការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

អំណោយមនុស្សធម៌ដែលបានប្រគល់ជូនរួមមាន៖ អង្ករ២០បាវ មី៥កេស​ ត្រីខ៤យួរ ទឹកសុទ្ធ១០កេស ទឹកត្រី៥យួរ ទឹកក្រូច៣កេស ម៉ាស់១កេសធំ សាច់ជ្រូក១គីឡូក្រាម​ ត្រីងៀត២,៥គីឡូក្រាម​ ស្ពៃក្តោប២០ដុំ​ ត្រីចំហ៊ុយ១គីឡូក្រាម​ និងថវិកាចំនួន ១លានរៀល ៕