• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបវេលចុះសួរសុខទុកប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវីដ-១៩

 

នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបវេល ដឹកនាំដោយ លោក គឹម ចិន្តា អនុប្រធានអចិន្រ្តៃយ៍ អនុសាខាស្រុកបវេល បានចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌របស់សម្តេចក្រឡាហោម ស ខេង តាមរយៈកាកបាទក្រហមកម្ពុជាទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវីដ-១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន និង ជនពិការទីទ័លក្រ ចំនួន ៤គ្រួសាររស់នៅក្នុងភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេលខេត្តបាត់ដំបង។  មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមអនុសាខាស្រុក លោក គឹម ចិន្តា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាអ្វីឡើយ ។

លោកគឹម ចិន្តា ក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវីដ-១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះនិងបានអំពាវនាវដល់បងប្អូន ត្រូវមានការប្រុងប្រយ័តនិងថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកុំអោយមានករណីគ្រោះថ្នាក់។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន ៖អង្ករ ៦០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងទឹកសុទ្ធ១កេស