• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឈូកចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅឃុំក្រាំងស្នាយ ខេត្តកំពត

នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ នេះដោយមានការយកចិត្តទុកដាក់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះពីសំណាកឯកឧត្តមជាវតាយប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានចាត់ឱ្យលោកស្រីស៊ូ នីន ប្រធានគណៈកម្មា ធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឈូកនិងសហការីដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋធ្វើចត្តាឡីស័កចំនួន៤គ្រួសារ ក្នុងនោះរស់នៅក្នុងភូមិដំណាក់ទ្រព្យខាងជើង២គ្រួសារ និងភូមិដំណាក់ទ្រព្យខាងត្បូង២គ្រួសារ នៃឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។

ក្នុងឱកាសនោះដែរ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជាពិសេសអ្នកមានជំងឺ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គឺៈ ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល) និង៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបថើបគ្នាជាដើម )។

អំណោយផ្តល់ជូនរួមមាន ៖ ២គ្រួសាររស់នៅក្នុងភូមិដំណាក់ទ្រព្យខាងជើងក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ អំបិល២កញ្ចប់ ម៉ាស់២ប្រអប់ ថវិកា៥ម៉ឺនរៀល និង២គ្រួសាររស់នៅក្នុងភូមិដំណាក់ទ្រព្យខាងត្បូងក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល២កញ្ចប់ ម៉ាស់១ប្រអប់ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ៕