• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្តចូលរួមរំលែកទុក្ខគ្រួសារសពកុមារា ដែលទទួលមរណភាពដោយលង់ទឹកស្រះក្បែរផ្ទះ នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម

នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ ២០២១ លោក លិញ យុត អនុប្រធានគណ: កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត រួមជាក្រុមការងារបាននាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខគ្រួសារសពកុមារា ដែលទទួលមរណភាពដោយលង់ទឹកស្រះក្បែរផ្ទះ នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។ នៅក្នុងឱកាសនោះដែរលោកអនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្តបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ដែលបានបាត់បង់សាច់ញាតិ ជាទីស្រឡាញ់ និងសូមបួងសួងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព និងបានផ្តាំផ្ញើសូមអោយបងប្អូនថែររក្សា សុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ ស្កាត់មេរោគ កូវីដ១៩ ។

សម្ភារផ្តល់ជូនរួមមាន៖អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ ទឹក បរិសុទ្ធ ១យួរ និងថវិកាសប្បុរសចំនួន ៦០,០០០រៀល។