• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវទទួលទេយ្យទានពីព្រះចៅអធិការវត្តកោះមេត្តាពោធិវង្ស

នាថ្ងៃអង្គារ ទី២  ខែមីនា ឆ្នាំ២០២១នេះនៅវត្តកោះមេត្តាពោធិវង្សស្ថិតក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២  ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ ដឹកនាំដោយ  ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខាបានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះតេជគុណ ពឿយ មេត្តា ព្រះចៅអធិការវត្តកោះមេត្តាពោធិវង្ស។ ក្នុងពិធីនោះក៏មានការនិមន្តចូលរួមជាកិត្តិយសពីព្រះមង្គលរក្ខឹតបណ្ឌិត ខឹម សម្បត្តិ ព្រះចៅអធិការវត្តញាណរង្សីផងដែរ  ។នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសអនុសាខាបានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណ  ចំពោះព្រះតេជគុណ ពឿយ មេត្តា និងព្រះមង្គលរក្ខឹតបណ្ឌិត ខឹម សម្បត្តិ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះឲ្យចំគោលដៅជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ជាការឆ្លើយតបព្រះតេជគុណពឿយ មេត្តា បានមានព្រះថេរដីកាកោតសរសើរគាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ទេយ្យទានដែលអនុសាខាបានទទួលរួមមាន៖ អង្ករចំនួន១តោន មី២០កេស ត្រីខ២០យួរ ទឹកត្រីទឹកស៊ីអ៊ីវ៤០យួរ ទឹកក្រូច២០កេស ទឹកសុទ្ធ២០កេស ស្ករស៥០គីឡូក្រាម ទឹកដោះគោ៦០កំប៉ុង តែ១០០កញ្ចប់ និងថវិកាចំនួន៤លានរៀល ៕