• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខសួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅភូមិពោងពាយ ក្នុងសង្កាត់ភ្នំពេញថ្មី

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ច័ន្ទ កញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា  បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា៥គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥គ្រួសារ សរុបចំនួន១០គ្រួសារ រស់នៅភូមិពោងពាយ ក្នុងសង្កាត់ភ្នំពេញថ្មី ។ នាឱកាសនោះ  លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ ទន្ទឹមនឹងនេះ  លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារ  រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ជាប់ជាប្រចាំនៅពេលចេញទៅខាងក្រៅ ឬកន្លែងមានការប្រមូលផ្តុំ, ឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ ជែល ទឹកអាល់កុល, កាត់បន្ថយការជួបជុំ, រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលជាដើម  ។ ល។  ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។

អំណោយមនុស្សធម៌ដែលបានចែកជូន  ក្នុងមួយគ្រួសារៗរួមមាន៖  អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១ដប ត្រីខ១កំប៉ុង ទឹកដោះគោខាប់១កំប៉ុង ស្ករស១កញ្ចប់ កំសៀវ១ ឆ្នាំងតូច២ ជ្រុញ១ ជែល១ដប និងថវិកាចំនួន៣មុឺនរៀល  ៕