• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅ ក្នុងសង្កាត់អូទ្បាំពិក

នាល្ងាចថ្ងៃពុធ​ ទី​០៣​ ខែ​កុម្ភៈ ឆ្នាំ​២០២១នេះ​ នៅសាលាសង្កាត់អូទ្បាំពិក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌបឹងកេងកង ដឹកនាំដោយ លោក គឹម ឈុនអ៊ូ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ដែលបានជ្រើសរើសមកពីភូមិនានា ក្នុងសង្កាត់អូទ្បាំពិក​។នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការ យកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង​ ហើយមិនបានដោះស្រាយ​ នោះឡើយ​ ។​​​ ជាមួយគ្នានោះ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារ​ និងរក្សាអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់​ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ២ដប ទឹកត្រី២ដប មី១០កញ្ចប់ ទឹកដោះគោ១កំប៉ុង ស្ករស១កញ្ចប់ ម៉ាស១ដុំ អាល់កុល១ដប និងថវិកាចំនួន៥ម៉ឺនរៀល ៕