• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ ចុះសួរសុកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនប្រចាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅសង្កាត់ស្មាច់មានជ័យ

ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស៦៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមាជិកស ស យ ក បានចុះសួរសុកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភ​ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ គ្រួសារចាស់ជរា ជនពិការ សរុបចំនួន ០៥គ្រួសារ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

្នក្នុងឱកាសនោះដែរ លោកឈេង សុវណ្ណដា ប្រធានគណៈកម្មធិការអនុសាខា និងក្រុមកាងារបាន ពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខនិងសោកស្តាយពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ ក្រុមការងារ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលអនុសាខាផ្តល់ជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២០គ.ក្រ និងស័ង្កសីចំនួន១០សន្លឹក ។ ជាមួយគ្នានោះសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក៏បានចូលរួមថវិកា ២០០,០០០ រៀលផងដែរ ។

ដោយឡែកគ្រួសារចាស់ជរា ជនពិការទទួលបាន ៖អង្ករ ២៥គក្រ ស្ករស១គក្រ ទឹកត្រី ១ដប ត្រីខកំប៉ុង ០១យួរ ទឹកស៊ីអ៊ីវ ១ដប មីម៉ាម៉ា០១កេសតូច ប្រេងឆា១លីត្រ ព្រមទាំងថវិកាចំនួន៥ម៉ឺនរៀលដូចគ្នា ។