• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ផ្សារដើមថ្កូវ

សាខា កក្រក រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ​ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១០​ ខែ​ វិច្ឆិកា ឆ្នាំ ២០២០នេះ ​ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន៦គ្រួសារ​ កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា​ ឆ្នាំ២០២០ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

នាខណៈនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការចូលរួមសោកស្តាយ និងចូលរួមរំលែកនូវទុក្ខលំបាកពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះទាំងអស់​ ព្រមទាំងសូមឲ្យមេត្តាកាត់ចិត្ត​ កុំអស់សង្ឃឹម​ ឲ្យតែយេីងនៅមានជីវិតរស់នៅ​ គឺបងប្អូនអាចប្រកបរបររកទទួលទាន​ ដេីម្បីស្តារជីវភាពគ្រួសារឡេីងវិញ​ ។ ទន្ទឹមនឹងនេះ លោកក៏សូមអំពាវនាវក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជានិច្ចនូវ ភ្លើងទៀន ធូប ចង្ក្រាន ហ្គាស និងវត្ថុផ្សេងៗដែលងាយឆាបឆេះ ព្រមទាំងការតបណ្តាញអគ្គិសនីប្រើប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនូវគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម​ មី១កេស​ ទឹកត្រី១យួរ​ ទឹកសុីអុីវ១យួរ​ កន្ទេល១​ ក្រមា១​ ស្ករស១គីឡូក្រាម​ សាប៊ូ១ដុំ​ អាល់កុល១ដប​ ម៉ាស១ដុំ​ សម្ភារៈផ្ទះបាយ៥មុខ និងថវិកាចំនួន២០មុឺនរៀល​ ៕