• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរជុំ នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារ កុមាររងគ្រោះលង់ទឹកស្លាប់

សាខា កក្រក ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី១០​ ខែ​តុលា​ ឆ្នាំ២០២០​ លោក​ ខូយ​ រ៉ាត់​ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក​អង្គរជុំ និងសហការី​ បាននាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារ​ កុមារ​រងគ្រោះលង់ទឹកស្លាប់​ ឈ្មោះ​ សំអុន​ សំណាង​ អាយុ​ ២ឆ្នាំ​ នៅចំណុចទឹកត្រពាំងជម្រៅប្រមាណ​ ០.៥ម៉ែត្រ​ កាលពីថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០២០​ នៅភូមិគោកដូងថ្មី​ ឃុំគោកដូង​ ស្រុកអង្គរជុំ​ ក្នុងឱកាសនោះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប

មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។ លោក ក៏បានរំលឹកដល់បងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។

-អំណោយមនុស្សធម៌មានដូចជា៖​ -អង្ករ​ ២៥គីឡូក្រាម​ មី១កេស​ ត្រីខ​ ១យួរ​ ទឹកស៊ីអ៊ីវ​ ១យួរ​ ទឹក​ត្រី​ ១យួរ ទឹកសុទ្ធ​ ២យួរ​ ថវិកាអនុសាខាកាកបាទក្រហមស្រុក​ន​១០០.០០០រៀល​ ថវិកាក្រុមកាកបាទក្រហម​ឃុំ​​ចំនួន​ ២២០.០០០រៀល​ និង​ សប្បុរសជន​ថវិកាចំនួន​ ៨០.០០០រៀល​ សរុបថវិកា​ចំនួន​ ៤០០.០០០រៀល។

 

 

 

 

 

+3