• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រុករលាប្អៀរចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅឃុំគោកបន្ទាយ

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ លោក យង់ សៅវុឌ្ឍី ប្រធានកិត្តិយសអនុសាខាស្រុកស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងរំលែកទុក្ខប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ និងសម្ភារៈ អស់ទាំងស្រុក ចំនួន ០១គ្រួសារ ប្ដីឈ្មោះ ម៉ិល ហឿន អាយុ ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សៀម ផល្លា អាយុ ៣៩ឆ្នាំ រស់នៅក្នុងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានកិត្តិយសអនុសាខាស្រុករលាប្អៀរ ក៏បានពាំនាំការ​សួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា

ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ដែលបាន ចូលរួមសោកស្ដាយចំពោះការខូចខាត ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះថ្នាក់អគ្គីភ័យនេះ ដែលជាកម្លាំងញើសឈាម របស់បងប្អូនប្រជាពលរដ្ឋ ខិតខំរកបានដោយការងារសុចរិត ហើយលោកក៏បានបន្តថា សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែង បន្តទៅមុខទៀត ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត ។

អំណោយដែលទទួលបានមាន​ : អង្ករ ៣០គីឡូក្រាម ,មី ០១កេស ,ត្រីខ ១០កំប៉ុង ,មុង ០១ ,ភួយ ០១ ,ក្រមា ០១ ,សារុង ០១ ,ទឹកត្រី ០១យួរ ,ទឹកស៊ីអ៊ីវ ០១យួរ ,ឃីតធំ ០១ ,តង់ ០១ និងថវិកា ៥០,០០០រៀល ។