• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងត្រែងចុះសួរសុខទុក្ខ ប្រជាជនងាយរងគ្រោះបំផុតនៅក្រុងស្ទឹងត្រែង

នាថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤  ត្រូវនឹងថ្ងៃទី២៧ ខែសីហា  ឆ្នាំ២០២០  អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងត្រែង  បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនជនងាយរងគ្រោះបំផុតចំនួន២គ្រួសារដល់ចាស់ជរារស់នៅក្នុងសង្កាត់ ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ក្នុងឱកាសនោះផងដែរ លោកស្រី យឿង  ស្រី ភារី  អនុប្រធាន គណៈកម្មាធិការអនុសាខាក្រុង  បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម ម៉ុម  សារឿន  ប្រធានគណៈកម្មាធិការសាខាដោយក្តីនឹករលឹកបំផុតដែលជានិច្ចកាល

ឯកឧត្ដមប្រធាន តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលាជាពិសេសចាស់ជរា   ដោយមិនទុកនរណាម្នាក់ចោលនោះឡើង ស្របតាមពាក្យស្លោកថា  “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

អំណោយផ្តល់ជូនក្នុង១គ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម,ឃីត១កញ្ចប់ (អាវ យឺត  ភួយ  មុង  សារុង  ក្រមា ), មី ១កេស, ត្រីខកំប៉ុង១យួរ និងថវិកាមួយចំនួន។