• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងត្រែងចុះសួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅសង្កាត់សាមគ្គី

នាថ្ងៃ​អង្គារ​ ៧កើត ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០​ អនុសាខា​ក្រុងស្ទឹងត្រែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​របស់​សាខា​ ចែកជូន​ជន​ងាយ​រង​គ្រោះ​បំផុត​ចំនួន​២គ្រួសារ​ រួម​មាន​ចាស់​ជរា​ និង​កុមារ​កំព្រា​គ្មាន​ទីពឹង​ រស់នៅ​ក្នុង​សង្កាត់​ សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ក្នុងឱកាសនោះផងដែរ លោកស្រី​ យឿង​ ស្រី​ភារី​ អនុប្រធាន​គណៈកម្មាធិការអនុសាខា​ក្រុង​ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម ម៉ុម​ សារឿន​ ប្រធានគណៈកម្មាធិការសាខា ដោយក្តីនឹករលឹកបំផុត ដែល​ជានិច្ចកាល​ឯកឧត្ដមប្រធាន​

តែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសចាស់ជរា​ និង​កុមារ​កំព្រា​ ដោយមិនទុកនរណាម្នាក់ចោលនោះឡើង ស្របតាមពាក្យស្លោកថា “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

អំណោយផ្តល់ជូនក្នុង​១គ្រួសារ​ទទួល​បាន​៖ អង្ករ ៣០គីឡូក្រាម,ឃីត ១​កញ្ចប់​(អាវ​យឺត​ ភួយ​ មុង​ សារុង​ ក្រមា​), មី ១កេស, ត្រីខកំប៉ុង ១យួរ និងថវិកាមួយចំនួន។