• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរីចូលរួមរំលែកទុក្ខបុណ្យសពគ្រួសារក្រីក្រដែលបានលង់ទឹកស្លាប់

នារសៀលថ្ងៃអង្គារ ៧ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក ដូវ គឹមស៊ីន អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី រួមដំណើរដោយមន្ត្រីអនុសាខាស្រុក បានចូលរួមរំលែកទុក្ខ បុណ្យសពបុរសម្នាក់ដែលបានលង់ទឹកស្រះស្លាប់ (កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០) នៅមុខសាលាស្រុកជលគិរី ជនរងគ្រោះ ឈ្មោះ បាន ស្រេង ភេទប្រុស អាយុ ៤៤ ឆ្នាំ សញ្ជាតិខ្មែរមានលំនៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងបានយកគ្រឿងឧបភោគបរិភោគមួយចំនួនទៅចែកជូនដល់គ្រួសារសពផងដែរ ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក អនុប្រធានកិត្តិយសអនុសាខា ស្រុកជលគិរី បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតក្នុងក្ដីសោកស្ដាយឥតគណនា ចំពោះក្រុមគ្រួសារសពដែលបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់។ ជាមួយគ្នានេះដែរ លោកក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ ។ លោកក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត មិនតែប៉ុណ្ណោះ រាល់ការធ្វើដំណើរទៅទីណាកន្លែងណា ទោះជិតឬឆ្ងាយ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីជៀសវាងពីការគ្រោះថ្នាក់ផ្សេង ។

អំណោយដែលគ្រួសារសពទទួលបាន មាន៖ អង្ករ 30គីឡូក្រាម មី ០១កេះ ត្រីខ ០១យួរ សាប៊ូ ០២ដុំ ឃីត ០១កញ្ចប់ (មុង ១ សារុង ១ ក្រមា ១ ភួយ ១) និងថវិកា ៥០០០០៛ ។