• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិតចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ លោកស្រី សូ សយ ប្រធានគណៈកម្មាធិការអនុសាខាក្រុង  បាវិត បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០  ចំនួន៣ខ្នង  ក្នុងនោះខូចខាតទាំងស្រុង១ ខ្នង និងខូចខាតស្រាល២ ខ្នង នៅសង្កាត់បាទី ក្រុងបាវិត ។ក្នុងឱកាសនោះលោកស្រី សូ សយ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខ

និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកស្រីក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយសារលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សាហ៍ឲ្យបានទាន់ពេលវេលា  ។

អំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ ១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ  មី ១ កេស ទឹកត្រី១យូរ ទឹកស៊ីអ៊ីវ ១ យូរ  ត្រីខ ៥ កំប៉ុង កៅស៊ូតង់ ១ សំភារៈផ្ទះបាយ  មុង១ ភួយ១កន្ទេលជ័រ ១ ខ្នើយ ១ និងថវិកា ចំនួន ១៧០.០០០រៀល ។

គ្រួសាររងគ្រោះស្រាល ២ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ២៥ គ.ក្រ ទឹកត្រី ១ យូរ ទឹកស៊ីអ៉ីវ ១ យូរ និងថវិកា ៧០.០០០រៀល ។