• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ ទទួលទេយ្យទានពីព្រះសង្ឃគង់នៅវត្តទួលសន្តិវ័ន

នាព្រឹកថ្ងៃអង្គារ  ទី៣០  ខែមិថុនា ឆ្នាំ២០២០នេះ   នៅសាលាខណ្ឌឬស្សីកែវ  ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយ ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខា បានទទួលទេយ្យទានសប្បុរសធម៌ជាលើកទី១៨ ពីព្រះតេជគុណសុវណ្ណធម្មថេរោ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន (វត្តទួលអស់លោក ) ។ ក្នុងពិធីនោះក៏មានការនិមន្តចូលរួមជាកិត្តិយសពីព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះចៅអធិការវត្តញាណរង្សីផងដែរ  ។នាឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណសុវណ្ណធម្មថេរោ ច័ន្ទ សុភាព និងព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ

ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះដល់ដៃប្រជាជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ជាការឆ្លើយតប ព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ ជំនួសមុខ ឲ្យព្រះតេជគុណសុវណ្ណធម្មថេរោ ច័ន្ទ សុភាព បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយជានិច្ច ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ទេយ្យទានដែលអនុសាខាទទួលបាន រួមមាន៖  អង្ករ១តោន  ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរ ទឹកសុទ្ធ១០០យួរ សម្ភារៈប្រើប្រាស់៩សម្រាប់ ស្លាដក៣០ និងថវិកាចំនួន២លានរៀល ៕