• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរសួរសុខទុក្ខពលករចំណាកស្រុក

នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ លោក យង់ សៅវុឌ្ឍី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ បានចុះទៅសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនពលករដែលមកពីចំណាកស្រុក ០៣គ្រួសារ នៅភូមិទ័ពត្បែង ឃុំពង្រ, នៅភូមិស្វាយចេក ឃុំស្វាយជ្រុំ, និងនៅភូមិបំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ដើម្បីពិនិត្យតាមដានពីការស្នាក់នៅដោយឡែកពីគ្រួសាររយៈពេល១៤ថ្ងៃ។ក្នុងនោះផងដែរលោកប្រធាន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្ដមឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខានិងឯកឧត្ដមអម សុភា ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចជាកាល

ឯកឧត្តមតែងតែគិតគូរដល់សុខទុក្ខ និងផ្ដាំផ្ញើអោយបងប្អូនប្រជាជនទាំងអស់ ថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត និងជាពិសេស ការការពារជំងឺកូវីត-១៩ ដែលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំង បើមានការសង្ស័យប្រញាប់ទៅពិគ្រោះនៅមណ្ឌលសុភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ជាបន្ទាន់។

អំណោយចែកជូនក្នុងមួយគ្រួសាររួមមាន ÷ អង្ករ២៥គីឡូក្រាម ទឹកត្រី ០១យួរ មី ០១ កេះ សាប៊ូ ០៤ដុំ ត្រីខ១យួរ ។