• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពត បានប្រគល់អង្ករ អាល់កុល សាប៊ូដុសខ្លួន និងខិតប័ណ្ណជូនសង្កាត់ទាំង៥

នាថ្ងៃសុក្រ ទី​១០ ខែ​មេសា ឆ្នាំ​២០២០នេះ លោក លាង រឿនសុធី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពត បានរៀបចំពិធីប្រគល់អង្ករ អាល់កុល សាប៊ូដុសខ្លួន​ និងខិតប័ណ្ណ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត ប្រគល់ជូនដល់សង្កាត់ទាំង៥ ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាក្រុងកំពត។សម្ភារដែលអនុសាខាប្រគល់ជូនសង្កាត់ទាំង៥រួមមាន ៖អង្ករ១២០គីឡូក្រាម អាល់កុលចំនួន២០ លីត្រ និង៥០ដបតូច ខិតប័ណ្ណ ៥០សន្លឹក និងសាប៊ូដុសខ្លួនចំនួន ៤០ដុំ ។

នាឱកាសនេះលោកប្រធានកិត្តិយសអនុសាខា បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ​ មន្ត្រី​ បុគ្គលិកសាខា និងក្រុមកាកបាទក្រហមសង្កាត់ទាំងអស់ប្រកបដោយសេចក្តីនឹករឭក ។ លោកប្រធាន ក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី​ នៃជំងឺកូវីដ១៩(Covid-19)​ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយេីង​ ក៏ដូចជាលេីពិភពលោក​ ព្រមទាំងសូមឲ្យបងប្អូនមន្ត្រី​បុគ្គលិកទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ​ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ(Covid-19)​ កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង​ លោកបានផ្តាំផ្ញើដល់សង្កាត់ទាំងអស់យកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយតម្លាភាព និងស្របទៅតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម ។ ជាចុងបញ្ចប់​ លោកប្រធានកិត្តិយសអនុសាខា​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។
៣.ជៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ ។
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥.បរិភោគអាហារចម្អិនឆ្អិនបានល្អ ។
៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ ៕