• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាចចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំឈូកស

នៅព្រឹកថ្ងៃពុធ ទី ០៨ ខែមេសាឆ្នាំ ២០២០ លោក អាំ សុគន្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រឡាច រួមដំណើរដោយ លោក រ៉ន សោភ័ណ្ឌ សមាជិកគណៈកម្មាធិការអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនៅ ឃុំឈូកសចំនួន ៤ គ្រួសារ ។ក្នុងនោះផងដែរ លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងយកចិត្តទុកដាក់គិតគូពីសុខទុក្ខប្រជាពលរដ្ឋ និងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត។

អំណោយដែលទទួលបានរួមមាន ÷ អង្ករ ២០គ.ក្រ, មី ១កេះ, ត្រី ខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សាប៊ូ ១ដុំ, ស្ករស ១គ.ក្រ, ក្រមា ១, អាវយឺត១៕