• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស

ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ លោក សំ ចាន់ថន​ ប្រធាកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់លែង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស ធ្វើការណែនាំពួកគាត់អោយរស់នៅដាច់ដោយឡែករយ:ពេល14ថ្ងៃ ណែនាំពីវិធានការការពារ និងរួមគ្នាទប់ស្កាត់ការរីករាលដាល ជំងឺ-19 និងចុះពិនិត្យទីតាំងសម្រាប់ដាក់ឱ្យនៅដាច់ដោយឡែក នៅឃុំដារ ឃុំពោធិ៍ ឃុំសំរោងសែន និងឃុំស្វាយរំពារ ។ក្នុងនោះផងដែរ លោកសំ ចាន់ថន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯឧត្តម ប្រធានគណៈកម្មាធិការសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពឱ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះឱ្យបានស្អាត។

ជាមួយគ្នានោះផងដែរលោកក៏បាននាំយកអំណោយនុស្សធម៍របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង មកចែកជូនគ្រួសារដែលមានជីវភាពទីទ័លក្រនៅភូមិសំរោងសែន និងភូមិប៉ប្រក ឃុំសំរោងសែនចំនួន2គ្រួសារ​ ។
ក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ 20 គីឡូក្រាម, មី 1កេស,​ ត្រីខ 1យួរ, ទឹកត្រី 1យួរ, ទឹកស៊ីអ៉ីវ 1យួរ ៕