• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ចុះសាកសួរសុខទុក្ខចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលមានជីវភាពខ្វះខាត ក្នុងសង្កាត់ចាក់អង្រែក្រោម

នាថ្ងៃសៅរ៍ ទី​ ០៤​ ខែ​ មេសា ឆ្នាំ​ ២០២០នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ​ ដឹកនាំដោយ លោក ឌី រត្ន័ខេមារុណ ប្រធានគណៈកម្មាធិការ​អនុសាខា​ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​​​ទៅផ្តល់ជូនចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលមានជីវភាពខ្វះខាត​ សរុបចំនួន២០គ្រួសារ រស់នៅភូមិចំនួន៨ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ។មានប្រសាសន៍ទៅកាន់លោកតា​លោកយាយ​ បងប្អូននាឱកាសនេះ លោក ឌី រត្ន័ខេមារុណ​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋយេីង​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ​ ។ ស្របពេលដែលកម្ពុជាយេីងកំពុងចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា​ លោកប្រធានគណៈកម្មាធិការ​អនុសាខា​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​ ។
៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​ ។
៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​ ។
៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុងមួយគ្រួសារៗរួមមាន៖​ អង្ករ៣០គីឡូូក្រាម មី១កេស​ ទឹកត្រី១យួរ​​​ ទឹកស៊ីអ៉ីវ១យួរ​ ទឹកសុទ្ធ១កេស ស្ក​រស១គីឡូក្រាម ម៉ាស់១​ ក្រម៉ា១​ សាប៊ូ១ដុំ និងថវិកាចំនួន២ម៉ឺនរៀល​ ៕