• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ សួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅសង្កាត់ស្រះចក

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ២៦ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាប់ឆេះផ្ទះឈើប្រក់សង្ក័សីចំនួន១២ខ្នង ស្មើនឹង១៩គ្រួសារ កាលពីវេលាម៉ោង៧:០០នាទីយប់ ថ្ងៃអង្គារ៍ ទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២០ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅផ្លូវលេខ៧៣ ភូមិ១៧ សង្កាត់ស្រះចក ។

នាខណៈនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការចូលរួមសោកស្តាយពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ ព្រមទាំងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម បន្តខិតខំប្រឹងប្រែងប្រកបរបររកទទួលទានទៅតាមលទ្ធភាពជាបន្តទៀត ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ និងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ស្ករស២គីឡូក្រាម ទឹកត្រី១យួរ សម្ភារៈផ្ទះបាយចំនួន៤មុខ ឃីត១កញ្ចប់ និងថវិកាចំនួន៨ម៉ឺនរៀល ។ ក្នុងនោះបានការចូលរួមជួយឧបត្តម្ភពីលោក សុខ ពេញវុធ ថវិកាចំនួន៩៥មុឺនរៀល,​ ព្រះតេជគុណ ទួត ម៉េងឈុន សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន៤០មុឺនរៀល ៕