• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ទទួលទេយ្យទាន ពីព្រះចៅអធិការវត្តញាណរង្សី

នាល្ងាចថ្ងៃចន្ទ​ ទី​ ៣០ ខែ មីនា ឆ្នាំ ២០២០នេះ​​ នៅវត្តញាណរង្សី ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌប្ញស្សីកែវបានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះមង្គលរក្ខិតបណ្ឌិត ខឹម សម្បត្តិ ព្រះចៅអធិការវត្តញាណរង្សី ។នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសអនុសាខាបានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។ ជាការឆ្លើយតប ព្រះមង្គលរក្ខិតបណ្ឌិត បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយជានិច្ច ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ទេយ្យទានដែលអនុសាខាទទួលបាន​រួមមាន៖​ អង្ករ១តោន​ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ទឹកសុទ្ធ១០កេស ស្ករស៣០គីឡូក្រាម ទឹកក្រូច៥កេស ទឹកដោះ២០កំប៉ុង តែ២០០កញ្ចប់ ត្រីខ១០០កំប៉ុង សម្ភារៈប្រើប្រាស់២សម្រាប់ និងថវិកាចំនួន៣លានរៀល ៕