• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពញាក្រែកសួរសុខទុក្ខលោកយាយ ឃឹម ម៉ៃ ដែលពិការជើង និងមានជំងឺប្រចាំកាយនៅភូមិផ្សារកណ្ដោលជ្រុំ

នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ លោក ហ៊ឹម ហ៊ុន នាយករងសាខា តំណាងឯកឧត្តមបណ្ឌិតប្រធានគណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ និងលោក នៅ សំអឿន អនុប្រធានគណ:កម្មាធិការអនុសាខា កក្រក ស្រុកពញាក្រែក ព្រមទាំងក្រុមការងារបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោកយាយ ឃឹម ម៉ៃ ដែលពិការជើង ព្រមទាំងមានជំងឺប្រចាំកាយរស់នៅភូមិផ្សារកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។   នៅក្នុងឱកាសនោះ លោកនាយករង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិតប្រធាន ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ មិនតែប៉ុណ្ណោះលោកបានបន្ថែមទៀតថា សូមបងប្អូនមេត្តាប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេសវីរុសថ្មី កូវីដ១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។ បើនៅក្នុងមន្ទិលសង្ស័យបងប្អូនអាចទំនាក់ទៅលេខ ១១៥ ដោយមិនគិតថ្លៃ។

សម្ភារផ្តល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១លីត្រ រទេះរុញ ១គ្រឿង និងថវិកាមួយចំនួនផងដែរ៕