• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅភូមិថ្នាញ

នៅរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ លោកស្រី សូ សយ  ប្រធានគណៈកម្មាធិការអនុសាខាក្រុង បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាក្រុង ចុះសួរសុខទុក្ខ និងផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ចំនួន ៦ គ្រួសារ នៅភូមិថ្នាញ សង្កាត់បាទី ១ គ្រួសារ និងនៅសង្កាត់ច្រកម្ទេស  ៥ គ្រួសារ  ។ក្នុងឱកាសនោះ លោកស្រី សូ សយ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល ឯកឧត្តម តែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។ ហើយបងប្អូនមានអនាម័យល្អក្នុងការរស់នៅត្រូវប្រកាន់ភ្ជាប់ការហូបស្អាត ផឹកស្អាត សម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ ដើម្បីការពារជំងឺដង្កាត់នានាដែលបណ្តាលមកពីការកង្វះអនាម័យ ។  អំណោយដែលបានចែកជូនទាំង ៦ គ្រួសារ ក្នុង ១ គ្រួសារទទួលបានអង្ករ ៥០ គ.ក្រ  មី ១ កេស ទឹកត្រី ១ យូរ   ទឹកស៊ីអ៊ីវ ១ យូរ ត្រីខ ៥ កំប៉ុង មុង ១ ភួយ ១ ខ្នើយ ១ កន្លេលជ័រ ១ ចង្កានហ្គាស ១ បំពង់ទឹកក្តៅ ១ កំសៀវទឹក ១ ចានស្រាក់ ១  ឆ្នាំងបាយសម្ល ខ្ទះឆា ១ កាធុនជ័រ ១ ថវិកាចំនួន ៥០.០០០ រៀល និងសម្ភារ:មួយចំនួនទៀត។