• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ សួរសុខទុក្ខគ្រួសារ ប្រជាជនងាយរងគ្រោះ

នៅថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ លោកស្រីអនុប្រធាន និងសហការី បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខគ្រួសារ ចាស់ជរា ជនពិការ និងគ្រួសាររស់នៅជាមួយមេរោគអេដស៍សរុបចំនួន១៦គ្រួសារ នៅសង្កាត់ស្ទឹងវែង ៩គ្រួសារ សង្កាត់ស្មាច់មានជ័យ៧គ្រួសារ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។  នាឱកាសនោះលោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលអនុសាខាបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖
អង្ករ២៥គ.ក មីម៉ាម៉ា១កេសតូច ប្រេងសណ្តែក ១លីត្រ ប៊ីចេងកន្លះគ.ក ត្រីខកំប៉ុង១យួរ ទឹកត្រីទន្សាយ២ដប ទឹកស៊ីអ៊ីវ២ដប ព្រមទាំងថវិកាចំនួន ៨ម៉ឺនរៀល ដូចៗគ្នា។ដោយឡែកលោកអនុប្រធានកិត្តិយសអនុសាខា បានឧបត្ថម្ភថវិកាបន្ថែមក្នុងម្នាក់ៗ ចំនួន៣ម៉ឺនរៀល ទៀតផងដែរ។