• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប សួរសុខទុក្ខ គ្រួសាររងគ្រោះដោយអគ្គីភ័យ នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ

ព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះលំនៅដ្ឋាន ដោយសារឆ្លងចរន្តអគ្គិសនី កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ២០២០កន្លងមកនេះ នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។  ម្ចាស់ផ្ទះមានឈ្មោះ មឿន មិក ភេទប្រុស អាយុ ៤០ឆ្នាំ មានមុខរបរ អ្នកបើកបររ៉ឺម៉កម៉ូតូនិងប្រពន្ធឈ្មោះ ឆេង វណ្ណា អាយុ៣៩ឆ្នាំ ធ្វើការនៅរោងចក្រដេកាបូប មានកូន ២នាក់នៅរៀន ។ នៅពេលកើតហេតុនោះគ្មាននរណានៅផ្ទះទេ ហើយផ្ទះចាក់សោជិត មានតែអ្នកជិតខាងជួយបាញ់ទឹកពន្លួត់ តែរបស់របរនៅក្នុងផ្ទះឆេះទាំអស់ ។

មានប្រសាសន៍នាឱកាសនោះ លោកលេខាធិការគណៈកម្មាធិការសាខា បានពាំនាំនៅការផ្ដាំផ្ញើសួសុខទុក្ខនិងចូលរួមសម្តែងការសោកស្តាយពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូច ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងបានសំដែងនូវការសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសាររងគ្រោះ ដែលនេះជាការរងគ្រោះនឹកស្មានមិនដល់ និងគ្មាននរណាចង់ជួបប្រទះឡើយ ហើយសូមលើកទឹកចិត្តប្អូនជាម្ចាស់ផ្ទះសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងតទៅមុខទៀត ដើម្បីអនាគត និងជីវភាពក្រុមគ្រួសារ។ លោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកផ្ដល់ជូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

អំណោយមនុស្សធម៌បាលផ្តល់ជូនមាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ចាន៥ ស្លាបព្រា ៥ ឆ្នាំ១ មី១កេស ធុងទឹក១គូរ ត្រីខ១យួរ សង្ក័សី២០សន្លឹក និងថវិកា ៧សែន៥ម៉ឺនរៀល (ក្នុងនោះថវិកាសាខា ៤សែនរៀល អនុសាខាក្រុងសៀមរាប ២សែនរៀល លោកស្រី ធីវ រួន ១សែនរៀល និងមេភូមិកសិកម្ម ៥ម៉ឺនរៀល)។