• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អតីតៈមន្ត្រីស្តារទំនាក់ទំនងគ្រួសារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលអំណោយមនុស្សធម៌

នាថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការីបានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២ លានរៀល និងសម្ភារមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនលោក ឃួន ពុទ្ធី អតីតៈមន្ត្រីស្តារទំនាក់ទំនងគ្រួសារ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានជំងឺលើសឈាមបណ្តាលឲ្យពិការស្ពឹកមួយចំហៀងខ្លួន ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។

ជាមួយគ្នានេះលោក ឃួន ពុទ្ធី ពិតជាមានចិត្តរំភើបជាខ្លាំងដែលថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅ ដល់មន្ត្រី បុគ្គលិកក្រោមឱវាទ ដោយមិនទុកនរណាម្នាក់ចោល ដោយពុំបានដឹងនោះទេ និងសូមគោរពជូនពរថ្នាក់ដឹកនាំ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងជៀសផុតពីជំងឺផ្សេងៗ ។