• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អតីតនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងទទួលបានការគិតគូរពី សាខាកាកបាទក្រហមកម្ពុជា ខេត្ត

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក លី សិទ្ធី លេខាធិការគណៈកម្មាធិការសាខាតំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងសហការី ចុះសួរសុខទុក្ខ លោក ម៉ៅ សុង អតីតនាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកលេខាធិការគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តមជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងបានកោតសរសើរ ដល់លោកនាយក ដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង ដោយមិនមិនមានការនឿយហត់ ក្នុងការងារមនុស្សធម៌ដ៏សកម្មដើម្បីជួយសង្គ្រោះជនងាយរងគ្រោះ ជនរងគ្រោះក្នុងរយៈពេលកន្លងមកនេះ ហើយនិងសូមជូនពរលោកទទួលបាននូវសុខភាពល្អ។

ឆ្លើយតបនិងទឹកចិត្តមនុស្សធម៌ដ៏ល្អប្រពៃនេះ លោក ម៉ៅ សុង បានថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងគិតគូរ និងផ្តល់ភាពកក់ក្តៅ ដល់មន្រ្តីក្រោមឱវាទដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ និងសូមគោរពជូនពរសម្តេចមានសុខភាពល្អ ដើម្បីបន្តដឹកនាំការងារមនុស្សធម៌បន្តទៀត។

សាខាបានផ្តល់ជូនភេសជ្ជៈ១កន្រ្ទក់ និងថវិកាចំនួន ៣០០,០០០រៀល។ លោកស្រី អ៊ុក មាសសូលីណា និងសហការី បាឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ២០០,០០០រៀល  ផងដែរ។