• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អង្គការអាហ្វេស៊ីបកម្ពុជា ទទួលអំណោយជាភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ពីកាកបាទក្រហមកម្ពុជា

ដោយក្តីនឹករលឹក​ និងការគិតគូរពីសុខទុក្ខជានិច្ចនោះ​ នៅថ្ងៃទី​ ២២​ ខែកញ្ញា​ ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ ចុះជួបសួរសុខទុក្ខ និងនាំយកភេសជ្ជៈ​ រួមជាមួយសម្ភារប្រើប្រាស់មួយចំនួន​ ផ្តល់ជូន​អង្គការអាហ្វេស៊ីបកម្ពុជា​ ដែលមានកុមារី-យុវនារីចំនួន ១៣៦នាក់​ និងបុគ្គលិកចំនួន ៣២នាក់ កំពុងស្នាក់នៅក្នុងអង្គការដែលស្ថិតនៅក្នុងសង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។​

ក្នុងឱកាសនោះ​ លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍របស់​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ក្តីនឹករលឹក​ អាណិត​ ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗ​ទាំងអស់​ បើទោះបីជាសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏សម្តេចតែងតែមានការនឹករលឹកដក់ជាប់ក្នុងចិត្តជានិច្ច​ ចាប់តាំងពីពេលដែលសម្តេចបានអញ្ជើញមកសួរសុខទុក្ខចៅៗក្មួយៗដោយផ្ទាល់កាលពីថ្ងៃទី៧​ ខែមីនា​ ឆ្នាំ២០១៩កន្លងទៅ។ ជាមួយគ្នានេះ​ លោកជំទាវ​ បានពាំនាំការផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដល់ក្មួយៗចៅៗទាំងអស់ត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌​ និងគុណធម៌​ក្នុងការរស់នៅ​ ចេះជួយគ្នា ស្រឡាញ់គ្នាដូចបងប្អូន​ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក​ ជាពិសេសត្រូវខិតខំរៀនសូត្រឱ្យបានពូកែ​ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអនាគតភ្លឺស្វាង។ ទន្ទឹមនឹងនេះ​ សូមក្មួយៗចៅៗទាំងអស់​ ថែទាំសុខភាពឱ្យបានល្អ​ មានអនាម័យក្នុងការរស់នៅ​ និងត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធា​នការ​ ៣ការពារនិង៣កុំ​ និងវិធានការនានា​ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

យុវនារី-កុមារី​ និងបុគ្គលិកទាំងអស់នៃអង្គការអាហ្វេស៊ីប​កម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចទាំងទ្វេ​ តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ចែករំលែកអ្វីដែលជាសម្ពាធផ្លូវចិត្ត​ ការលើកទឹកចិត្ត​ ផ្តល់ក្តីសង្ឃឹម​ ការទំនុកបម្រុងជាបន្តបន្ទាប់​ និងអគារស្នាក់នៅដ៏ស្កឹមស្កៃដល់ចៅៗ​ ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសុខសន្តិភាព​ ស្ថិរភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា​ នេះជាលើកទី៩​ ដែល​កាកបាទក្រហមកម្ពុជា​ បានផ្តល់អំណោយដល់​អង្គការអាហ្វេស៊ីបកម្ពុជា​ ដែលអំណោយថ្ងៃនេះរួមមាន​ ៖​ ភេសជ្ជៈ​ ១០០កេស,​ ខ្ញីទឹកឃ្មុំឌូឌឺវី​ ៥កេស,​ ច្រាស់ដុសធ្មេញ​ ២កេស,​ កន្ត្រៃកាត់ក្រចក​ ៤កំប៉ុង,​ ដំបៀត​ ៤កំប៉ុង​,​ ម៉ាស់​ ៣កេស,​ ជែលដប​ ១០កេស​ និងជែលថង់​ ៥កេស៕