• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អង្គការផ្ទះបាយកុមារទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា១០លានរៀល ម៉ាស ៥កេស និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បន្ទាប់ពីទស្សនារូបភាពសកម្មភាពរបស់អង្គការ ដោយមានការណែនាំរបៀបរបបការងារ ការបែងចែកអាហារជូនកុមារ និងគម្រោងផែនការថ្មីដើម្បីជួយកុមារតាមទីសាធារណៈរួចមក លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារដែលបានជួយជាស្បៀងអាហារ ដល់កុមារទុរគត៌។ លោកជំទាវអគ្គលេខាធិការរងទី១ មានក្តីរំភើបរីករាយ ពេលដែលបានស្តាប់ ប្រវត្តិកុមារីកំព្រាគ្មានទីពឹង បានក្លាយជាយុវនារី បានរៀនសូត្រ និងទៅសិក្សានៅក្រៅប្រទេសថែមទៀត និងកុមារផ្សេងៗទៀត និង

អរគុណក្មួយៗ យុវជន ដែលទទួលបាន ការជួយផ្គត់ផ្គង់ពីអង្គការ ហើយពេលនេះបានមកជួយបម្រើអង្គការវិញ ធ្វើកិច្ចការចែករំលែកក្តីស្រឡាញ់ដល់កុមារៗជំនាន់ក្រោយៗទៀត។

លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់នូវថវិកា និងគ្រឿងឧបភោគបរិភោគទាំងនេះ។ លោក ង៉ូវ ឈីវ បន្ថែមទៀតថា បច្ចុប្បន្នអង្គការផ្ទះបាយកុមារ បានជួយស្បៀងអាហារ នៅកុមារតាមសាធារណៈ មាន៨តំបន់ក្នុងរាជធានីភ្នំពេញ និង៣តំបន់ទៀតក្នុងខេត្តកំពង់ស្ពឺ ហើយអង្គការផ្ទះបាយកុមារបានប្តូរពីការចំអិនអាហារឲ្យកុមារញាំនៅផ្ទះបាយទៅជាយកស្បៀងចែកកុមារដល់លំនៅដ្ឋានកុមារវិញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយទាំងអស់រួមមាន ៖ អង្ករ ៣តោន, មី ២០០កេស, ត្រីខ ១៥កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ អំបិល ១០០គីឡូក្រាម ប្រេងឆា ៣កេស ទឹកបរិសុទ្ធ ២០កេស ភេសជ្ជៈ ១០០កេស ម៉ាស់ចំនួន ៥កេស និងថវិកា ១០.០០០.០០០រៀល៕