• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អគ្គលេខាធិការកាកបាទក្រហមកម្ពុជាទទួលជួប តំណាងអង្គការស្បៀងអាហារពិភពលោក

កក្រក ៖ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលជួបសំណេះសំណាលជាមួយលោកស្រី ក្លែរ កូណាន់ តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសហើយអង្គការស្បៀងអាហារពិភព លោកប្រចាំកម្ពុជាក៏ធ្លាប់មានកិច្ចសហការជាមួយកាកបាទក្រហមកម្ពុជាតាំងពីឆ្នាំ១៩៨៧ និងបានបញ្ចប់ក្នុងឆ្នាំ២០០៣។ លោកជំទាវ បានជម្រាបជូនប្រតិភូអំពីដំណើរការរបស់កាកបាទក្រហមកម្ពុជានៅថ្នាក់ជាតិ ថ្នាក់សាខា អនុសាខា និងតាមសហគមន៏ ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានផ្តល់វិមជ្ឍការនិង និង វិសហមជ្ឈការជូនសាខា បច្ចុប្បន្នកាកបាទក្រហមកម្ពុជា បានលើកកម្ពស់ភាពម្ចាស់ការទាំងផ្នែកហិរញ្ញវត្ថុ និងសមត្ថភាពបំពេញបេសកកម្មស្ទើរទាំងស្រុង(ប្រហាក់ប្រហែល ៨៩%)។ លោកជំទាវបានគូសបញ្ជាក់ ពីការគាំទ្ររបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ ដើម្បីទទួលថវិកាពីសប្បុរសជន សម្រាប់ទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា ។

 

កាកបាទក្រហមកម្ពុជា គឺជាសមាជិកគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បំពេញតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណលើវិស័យមនុស្សធម៌ និងបន្តបេសកកម្មជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាដែររងគ្រោះដោយទឹកជំនន់ និងផលប់ះពាល់ជំងឺកូវីដ ១៩។

លោកស្រី ក្លែរ កូណាន់ បានថ្លែងអំណរគុណដែលបានអនុញ្ញាតឲ្យជួបសម្តែងការគួរសម និងទទួលបានការចែករំលែកព័ត៌មាន ជាច្រើនពីកាកបាទក្រហមកម្ពុជា។ លោកស្រី ក្លែរ បានបន្ថែមថា កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជាក៏មានដៃគូសហប្រតិបត្តិការជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមនុស្សធម៌ក្នុងប្រទេស ហើយលោកស្រីមានចំណាប់អារម្មណ៍ថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិតជាមានភាពសកម្ម ជួយប្រជាជនរងគ្រោះដោយគ្រោះហមន្តរាយ មានដូចជាទឹកជំនន់ និងការទប់ស្កាត់ជំងៃរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានទាន់ពេលវេលាពិតប្រាកដមែន។