• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អគ្គកុងស៊ុល ឡាវប្រចាំខេត្តស្ទឹងត្រែង យកថវិកាចូលរួមអបអរសាទរខួប ទី១៥៨ ទិវា៨ ឧសភា នៅខេត្តរតនគីរី

នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែឧសភា  ឆ្នាំ២០២១  ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងសហការី  បានអញ្ជើញជួបសវនាការ ទទួលអំណោយជាថវិកាពីឯកឧត្តម ឃុំសន ឃុនប៉ាសើត អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំខេត្តស្ទឹងត្រែង  បានយកថវិកាចំនួន ១៥០ ដុល្លារ (មួយរយហាសិបដុល្លារ ) ដើម្បីចូលរួមអបអរសាទរខួប ទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និង កសាងភាពធន់របស់សង្គមជាតិ” នៅសាល វី អាយ ភី អគារ អេ សាលាខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម ឃុំសន ឃុនប៉ាសើត អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំខេត្តស្ទឹងត្រែង  និងគណៈប្រតិភូអមដំណើរ ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តរតនគិរី ដើម្បីរួមចំណែកដល់កិច្ចការមនុស្សធម៌នាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមអគ្គកុងស៊ុល និងសហការី  ដែលបានអញ្ជើញនាំយកអំណោយជាថវិកាមកប្រគល់ជូនសាខា សម្រាប់ចូលរួមកិច្ចការមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី  ហើយឯកឧត្តមប្រធាន បានសន្យា នឹងចាត់ចែងប្រើប្រាស់ថវិកាដ៏សប្បុរសធម៌នេះ ជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឃុំសន ឃុនប៉ាសើត  បានសំដែងនូវក្តីរីករាយដែលបានចូលរួមចំណែកការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី  ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតយ៉ាងពិតប្រាកដ និងបានកសាងនូវភាពជឿជាក់ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។