• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ស្រ្តីរងគ្រោះដោយឈើបុកត្រូវរាងកាយនិងមានផ្ទៃពោះនៅភូមិចំណាក់ក្រោមស្រុកស្ទោង ខេត្តកំពង់ធំ ទទួលអំណោយមនុស្សធម៌

នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាបានចុះសួរសុខទុក្ខ ស្រ្តីដែលរងគ្រោះដោយសារឈើបុកត្រូវរាងកាយស្របពេលមានផ្ទៃពោះរស់នៅភូមិចំណាក់ក្រោមស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ខណៈនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំការសួរសុខទុក្ខពី សំណាក់ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ និងបានផ្ដាំផ្ញើអោយយល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវដើម្បីការបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ អោយយកចិត្តទុកដាក់ និងអនុវត្តន៍អនាម័យខ្លួនប្រាណ និងថែរក្សាសុខភាព ដើម្បីរួមចំណែកទប់ស្កាត់មេរោគកូវីដ១៩ទាំងអស់គ្នា ។

ក្នុងនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានជូនអំណោយមនុស្សធម៌ មាន÷ អង្ករ ២៥គ.ក្រ, មី ១កេះ, ត្រីខ១០កំប៉ុង, មុង១ភួយ១ ក្រមា១ សារុង១ និងថវិកា៥០ ០០០រៀល៕