• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូចទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ

នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានអញ្ជើញចុះសួរសុខទុក្ខអ្នកសម្រាល និងត្រៀមសម្រាលកូនតូច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលចំនួន១៧នាក់ និងនៅអនុសាខាស្រុកស្នួលចំនួន៣០នាក់ សរុបចំនួន៤៧នាក់ ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីសាខា យុវជនកាកបាទក្រហម ជាពិសេសក្នុងគោលបំណងគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ក្នុងការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ សំខាន់លើការបង្កើតកូននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលធ្វើឲ្យប្រជាពលរដ្ឋយើង មានទំនុកចិត្តជឿជាក់លើសេវាសុខាភិបាលជាតិ។ ម៉្យាងទៀតដោយប្រជាពលរដ្ឋយើង ពីមួយឆ្នាំទៅមួយឆ្នាំក៏កាន់តែមានការយល់ដឹង និងធ្វើឲ្យប្រជាពលរដ្ឋយើងមានជីវភាពកាន់តែប្រសើរឡើង។ ក្នុងនោះដែរលោកជំទាវ ក៏បានលើកនូវការណែនាំមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់មាតាៗគ្រប់រូប ក្នុងសារលិខិតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអនុសាសន៍ ក្នុងការថែទាំសុខភាពម្តាយនិងកូនក្នុងបរិបទ «រស់នៅធម្មតា តាមបែបគន្លងថ្មី» ដូចមាន ៖

១ សូមឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពពិគ្រោះយោបល់ជាមួយគ្រូពេទ្យ/ឆ្មបជំនាញនៅមណ្ឌលសុខភាព រឺមន្ទីរបង្អែកដែលនៅជិតផ្ទះឲ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍/ស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងរោគពីម្ដាយទៅកូន ។

២ សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញ ទទួលបានការបណ្ដុះ បណ្ដាលត្រឹមត្រូវ ។

៣ សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជម្ងឺ ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុ ២ឆ្នាំ ។

៤ បំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់ មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់កុមារមានអាយុយយ៉ាងតិច ២ឆ្នាំ ។

៥ ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះ ថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជម្ងឺរាក ឬជម្ងឺផ្សេងទៀត និងយកទារកឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងគីឡូសោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។

ជាមួយគ្នានេះ លោកជំទាវ ក៏បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មីនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងសូមឲ្យបងប្អូនទាំងអស់បន្តចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩នេះ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ) និង ៣ កុំ ( ១កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល  ២កុំទៅកន្លែងមនុស្សច្រើនកុះករ ៣ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ។

សម្ភារ:ផ្តល់ជូនស្រ្តីមានផ្ទៃពោះនិងកូនតូច ក្នុង ១នាក់ ទទួលបាន៖  ឃីត ១កញ្ចប់( ភួយ ក្រមា សារុង មុង), សាប៊ូ ១ដុំ, ជែលលាងដៃ១ដប, ទឹកដោះគោឆៅ១ដុំ, ស្កសរ១គីឡូ និងថវិកាចំនួន៥ម៉ឺនរៀល។