• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូចដែលមានជីវភាពក្រីក្របានទទួលអំណោយមនុស្សធម៌ពីសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នៅថ្ងៃចន្ទ័ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាខេត្តនិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមនៃសាខាបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនតូចដែលមានជីវភាពក្រីក្រចំនួន២០គ្រួសារ ក្នុងឱកាសអបអរសាទរទិវាជាតិមាតា ទារក និងកុមារ២១ កុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ៖ “បន្តផ្តល់សេវាគាំពារមាតា និងទារក ក្នុងកំឡុងពេលការរាត្បាតជាសាកលនៃជំងឺកូវី-១៩” ក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្ករសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ក្នុងឱកាសនោះលោកជំទាវ ព្រំ វណ្ណាសមាជិកក្រុមការងារឥស្សរជនឆ្នើមនៃសាខាបាត់ដំបង ក៏បានអានសារលិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងការថែទាំសុខភាពម្ដាយនិងកូនក្នុងបរិបទ “រស់នៅធម្មតាតាមបែបកន្លងថ្មី“ ដូចតទៅ៖

១-សូមឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពពិគ្រោះយោបល់ជាមួយគ្រូពេទ្យ/ឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍/ស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងរោគពីម្ដាយទៅកូន ។

២-សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញ ទទួលបានការបណ្ដុះ បណ្ដាលត្រឹមត្រូវ ។

៣-សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជម្ងឺ ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុ ២ឆ្នាំ ។

៤-បំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់ មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ ។

៥-ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះ ថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជម្ងឺរាក ឬជម្ងឺផ្សេងទៀត និងយកទារកឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងគីឡូសោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។

ជាមួយគ្នានេះ​ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាក៏បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មីនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងសូមឲ្យបងប្អូនទាំងអស់បន្តចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩នេះ​ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣​ ការពារ​ (១.ពាក់ម៉ាស់ ២.លាងដៃ​ ៣.គម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល​ )​ និង​ ៣​ កុំ​ (​ ១.កុំចូលទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ និងប្រេីម៉ាស៊ីនត្រជាក់ច្រើនពេក​ រកកន្លែងមានខ្យល់ចេញចូល​ ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ​ ៣.កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ កុំឱបគ្នាជាដើម​ )​ ។

បន្ថែមពីនេះ មន្រ្តីសាខា បានបញ្រ្ជាបការផ្សព្វផ្សាយបន្ថែមអំពី វិធានការការពារជំងឺកូវីដ-១៩ ផងដែរ៕

សម្ភារ:ផ្តល់ជូនស្រ្តីមានផ្ទៃពោះនិងកូនតូច ក្នុង ១នាក់ ទទួលបាន៖ អង្ករ ២៥kg មី ១កេស ឃីត ១កញ្ចប់( ភួយ ក្រមា សារុង អាវ១) ម៉ាស់ ២ដុំ(៥០សន្លឹក)សាប៊ូ ២ដុំ និងថវិកាចំនួន៥ម៉ឺនរៀលនិងឧបត្ថម្ភមណ្ឌលសុខភាព ទឹកបរិសុទ្ធ១០កេស ម៉ាស់១០ប្រអប់ ឧបត្ថម្ភក្រុមគ្រួសារពេទ្យមណ្ឌលសុខភាពចំនួន៧នាក់ក្នុងម្នាក់ៗទទួលបាន៖ឃីត១កញ្ចប់(មុង ក្រមា សារុង)ថវិកា៥ម៉ឺនរៀលផងដែរ។