• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ស្រ្តីងាយរងគ្រោះគ្មានទីពឹង និងមានជំងឺប្រចាំកាយនៅក្រុងបានលុងបានទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តរតនគិរី ៖ នៅ ព្រឹកថ្ងៃអង្គារ  ៦រោច ខែភទ្របទ ឆ្នាំជូត  ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ លោក ពុត  ដានី  អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបានលុង  បានដឹកនាំសហការី  បានប្រគល់អំណោយមនុស្សធម៌  ផ្តល់ជូនស្រ្តីងាយរងគ្រោះគ្មានទីពឹង  និងមានជំងឺប្រចាំកាយចំនួន០១ នាក់  ឈ្មោះ  ម៉ាន   ម៉ារី  ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។នាឱកាសនោះលោកអនុប្រធានអនុសាខា បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា

ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

សម្ភារៈដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ   មី១កេស  ត្រីខ១យួរ  និងថវិការមួយចំនួន  ។