• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ស្ត្រីមេម៉ាយក្រីក្រកូនច្រើន ដែលរងគ្រោះដោយអគ្គីភ័យបានទទួលផ្ទះថ្មី១ខ្នង ជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១នេះ  ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា និងឯកឧត្តម អ៊ុន  ចាន់ដា  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ខេត្តកំពង់ចាម  បានអញ្ជើញចុះប្រគល់ផ្ទះថ្មី១ខ្នង  ជូនក្មួយស្រីសន វី  អាយុ៣៦ឆ្នាំ ជាស្រីមេម៉ាយទ័លលំបាក មានកូនប្រុសស្រី ៦នាក់ និងចៅស្រី១នាក់  ក្នុងបន្ទុកស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គួររំលឹកថា កាលពីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ  លំនៅដ្ឋានក្មួយស្រី សន វី ដែលធ្វើពីឈើ ប្រក់សង្កសី ១ខ្នង ទំហំ 5ម×7ម ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី ។ ភ្លាមៗនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចាត់តំណាងចុះផ្តល់ជំនួយសង្រ្គោះបន្ទាន់ ដល់គ្រួសាររងគ្រោះ ។ ជាមួយនោះ ឯកឧត្តម ហ៊ុន ណេង ក៏បានអញ្ជើញ ចុះពិនិត្យស្ថានភាពរងគ្រោះដល់ទីតាំងដោយផ្ទាល់ ហើយបានសម្រេចផ្តល់ជូន ផ្ទះថ្មី១ខ្នង ជូន ក្មួយស្រី សន វី  ដើម្បីបានស្នាក់នៅសមរម្យ ។

សូមបញ្ជាក់ថាផ្ទះ១ខ្នងថ្មីនេះ ចំណាយថវិកា ៨.៦៥០ដុល្លារ (ប្រាំបីពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក) សង់ពីឈើខ្ពស់ផុតពីដី២ម៉ែត្រ ,មានទំហំ៥ម x ៧ម, ដំបូលប្រក់ស័ង្កសីភ្លីធំ, ជញ្ជាំងស្មាបត,  រនាបឬស្សី, មានបង្អួច៣, ជណ្តើរធ្វើពីឈើ,មានប្រព័ន្ធអគ្គិសនី ប្រើប្រាស់ថាមពលព្រះអាទិត្យ(Solar) អាចប្រើទូរទស្សន៍១ កង្ហារ១ និងអំពូល៥ និង មានផ្ទះបាយជាប់ខាងក្រោយផ្ទះ។

ដើម្បីជួយសម្រាលដល់ជីវភាព រស់នៅសាខាបានផ្តល់ជូនអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ សម្រាប់សង្កត់ផ្ទះ រួមមាន ៖ អង្ករ50kg, មី2កេស, ត្រីខ 20កំប៉ុង, ទឹកត្រី 12ដប, ទឹកស៊ីអ៊ីវ 12ដប, ឃីត  (មុង  ភួយ  សារុង  ក្រមា) ២កញ្ចប់, អាវយឺត 16,  សម្ភារផ្ទះបាយ  និងសម្ភារប្រើប្រាស់ក្នុងផ្ទះ ចំនួន២៧មុខ ព្រមទាំងថវិកា 200,000រៀល។ ដោយឡែក ឯកឧត្តម ហ៊ុន ណេង បានឧបត្ថម្ភបន្ថែមចំនួន 500 ដុល្លារអាមេរិក ។

ចំពោះ លោកយាយ លោកតាចំនួន២០នាក់  ដែលអញ្ជើញចូលរួមជាសាក្សី  ក្នុងពីធីប្រគល់-ទទួលផ្ទះថ្មីនេះក្នុងម្នាក់ៗទទួលបាន៖ អង្ករ 25kg, ទឹកត្រី 1យួរ, ទឹកស៊ីអ៊ីវ 1យួរ, ត្រីខ 10កំប៉ុង, ឃីត (មុង  ភួយ  សារុង  ក្រមា  អាយឺត)1កញ្ចប់,អាវយឺត ៤ ,ម៉ាស់ ៥បន្ទះ និងថវិកា 20,000រៀល៕