• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ស្ត្រីទើបសម្រាលកូននៅសង្កាត់ស្មាច់មានជ័យ ខេត្តកោះកុងទទួលអំណោយមនុស្សធម៌

ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ ក្រុមប្រតិបត្តិសាខាសហការជាមួយក្រុមការងារសុខាភិបាល អាជ្ញាធរសង្កាត់ស្មាច់មានជ័យនាំយកសម្ភារៈ និងថវិកាមនុស្សធម៌មួយចំនួន ជូនដល់គ្រួសារស្ត្រីទើបសម្រាលកូនចំនួន០២នាក់៖ ១. ស្ត្រីឈ្មោះឡុញ សេងហៀង អាយុ៣៧ឆ្នាំ មុខរបរជាកម្មករសំណង់ ២.ស្ត្រីឈ្មោះពេជ្រ ពៅ អាយុ២៤ឆ្នាំ ជាស្ត្រីមេផ្ទះដែលប្តីជាកម្មករសំណង់ មានវិជ្ជមានកូវីដ១៩

សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គក្រ មី១កេះ ត្រីខ១ឡូ ទឹកត្រី៣ដប ប្រេងឆា១ដប ទឹកផ្លែឈើស្រស់៦កំប៉ុង ទឹកដោះខាប់២កំប៉ុង សាប៊ូដុំ២ដុំ ព្រមទាំងថវិកាចំនួន៨០.០០០ រៀល ដូចៗគ្នាផងដែរ ។