គម្រោងត្រៀមបង្ការជំងឺផ្ដាសាយបក្សី និងគ្រុនឈាម ឆ្នាំ ២០០៩
ក្រោម កិច្ចសហការជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធជាពិសេស អាជ្ញាធរដែនដី ក្រសួង-មន្ទីរសុខាភិបាល ក្រសួង-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និង ទទួលបានការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំកាកបាទក្រហម កម្ពុជាព្រមទាំងទទួលបានការជួយឧបត្ថម្ភជាថវិការបស់កាកបាទក្រហម ហ្វាំង់ឡង់ (សាខាកាកបាទក្រហមខេត្ដគោលដៅចំនួន ៥) សហព័ន្ធអន្ដរជាតិ នៃសមាគមនកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (សាខាកាកបាទក្រហមខេត្ដគោលដៅ ចំនួន ៧) គម្រោង សមាហរណកម្មជំងឺផ្ដាសាយនិងគ្រុនឈាមរបស់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកត្រៀម បង្ការនិងកាត់បន្ថយករណីឈឺនិងស្លាប់បង្កឡើងដោយការរាតត្បាតនៃ ជំងឺផ្ដាសាយបក្សី និងគ្រុនឈាមបាន អនុវត្ដយ៉ាងជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាចាប់តាំងពីខែកក្កដា ឆ្នាំ ២០០៧ ក្នុងភូមិគោលដៅ ចំនួន ២៧៤ ឃុំ ចំនួន ៤៦ ស្រុក ចំនួន ១៧ ក្នុងខេត្ដគោលដៅចំនួន ១២ (ខេត្ដកំពត កំពង់ចាម ក្រចេះ កំពង់ស្ពឺ មណ្ឌលគីរី ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ ឧត្ដរមានជ័យ ពោធិ៍សាត់ និងខេត្ដសៀមរាប )។
ក្នុង ឆ្នាំ ២០០៩ កន្លងទៅនេះ ស្ទើរតែគ្រប់សកម្មភាពចម្បងៗដែលបានចែងក្នុងផែនការមេត្រូវបាន អនុវត្ដទាំងស្រុងដោយមន្ដ្រីគម្រោងចំនួន ១៤ នាក់ និងអ្នកស្ម័គ្រចិត្ដចំនួន ៥៤៨ នាក់ ដែលចំណេះដឹង-ជំនាញ របស់ពួកគេត្រូវបានពង្រឹងជាបណ្ដើរៗតាមរយៈការសិក្សាលើបទ ពិសោធន៍នៃការអនុវត្ដន៍ការងារ កន្លងមក ស្របពេលដែលមានជំនួយបច្ចេកទេសពីក្រុមការងារគម្រោងប្រចាំទីស្នា ក់ការកណ្ដាល និងសាខា កាកបាទក្រហមកម្ពុជាខេត្ដគោលដៅ។ ក្នុងនោះអ្នកស្ម័គ្រចិត្ដកាកបាទក្រហមដែលបំពាក់ដោយសំភារៈ អប់រំ ផ្សព្វផ្សាយក្នុងរូបភាពជាប័ណ្ណប្រកាសធំៗ សរុបសំនួន ៣៣.១០០ ច្បាប់ (ផ្ទាំងផ្សព្វផ្សាយ ៨៩០០ ច្បាប់បោះពុម្ព ដោយគម្រោងផ្ទាល់ និង ២៤.២០០ ច្បាប់ទទួលបានពីអង្គការ AED) ហើយខិតប័ណ្ណ តូចៗចំនួន ១.២៧៥ ច្បាប់ រួមជាមួយ អាវយឺតចំនួន ២៣៥ មួកចំនួន ២៣៥ និងកញ្ចប់អនាម័យសរុបចំនួន ២២០ កញ្ចប់ បានធ្វើការអប់រំផ្សព្វផ្សាយយ៉ាងសកម្មអំពីវិធានការត្រៀមបង្ការ -ឆ្លើយតបចំពោះការផ្ទុះ រាតត្បាតនៃជំងឺផ្ដាសាយបក្សី-គ្រុនឈាម និងលើកកំពស់ការផ្លាស់ប្ដូរទម្លាប់របស់សហគមន៍យ៉ាងសកម្មក្នុង ភូមិ-ឃុំគោលដៅរបស់ពួកគេ។
ក្នុង ឆ្នាំនេះដែរ នៅខេត្ដគោលដៅចំនួន ៥ ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមហ្វាំងឡង់ គម្រោង សមាហរណកម្មផ្ដាសាយបក្សី-គ្រុនឈាមបានចូលរួមបដិភាគជាថវិកា (២៥ដុល្លាសហរដ្ឋអាមេរិក ក្នុងបង្គន់មួយ) ដើម្បីសាងសង់បង្គន់គ្រួសារចំនួន២០០ជូនគ្រួសារដែលជីវភាពនៅមានក ម្រិត។
មាន អ្នកទទួលផល ប្រមាណជា ៦៥,៣៤ % (១៩៧.២៩០ នាក់)ក្នុងចំណោមអ្នកទទួលផល សរុបចំនួន ៣០១.៩៤១ នាក់ ក្នុងខេត្ដគោលដៅទាំង ១២ បានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយរបស់ អ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជាអំពីវិធានការបង្ការជំងឺ ផ្ដាសាយបក្សីគ្រុនឈាមក៏ដូចជាការលើកកំពស់ការផ្លាស់ប្ដូរ ទម្លាប់របស់សហគមន៍ផងដែរ ។ ជាលទ្ធផល ភាគច្រើននៃអ្នកទទួលផលទាំងនោះមិនគ្រាន់តែមាន យកចិត្ដទុកដាក់ កង្វល់តែអំពីបញ្ហាជំងឺផ្ដាសាយបក្សី និងគ្រុនឈាមប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការបង្ការជំងឺឆ្លង ផ្សេងៗទៀតដូចជា ជំងឺផ្ដាសាយប្រភេទថ្មី A-H1N1 ជំងឺរាក ជំងឺរលាក ផ្លូវដង្ហើម ។ល។ ជាងនេះទៅទៀត ប្រមាណជា ៨៥ %នៃអ្នកទទួលផលទាំងនោះបានផ្លាស់ប្ដូរទម្លាប់រស់នៅ របស់ពួកគេដោយអនុវត្ដតាមការណែនាំរបស់អ្នកស្ម័គ្រចិត្ដកាកបាទ ក្រហមកម្ពុជាបានល្អដូចជា មានអនាម័យ ក្នុងការប្រើប្រាស់បង្គន់ សំអាតបរិស្ថានជុំវិញផ្ទះជាប្រចាំ យល់ព្រមដាក់ត្រី ៧ ពណ៌ក្នុងពាងទឹករបស់ពួកគាត់ ដើម្បីកំចាត់ជំរកមូសខ្លា លាងដៃជាមួយសាប៊ូជាញឹកញាប់ ឈប់បរិភោគសាច់សត្វដែលងាប់ មិនឱ្យក្មេងលេង និងឱ្យនៅឆ្ងាយពីមាន់-ទា ដាក់មាន់ និងទា ឱ្យនៅដាច់ដោយឡែកពីគ្នា និងធ្វើការរាយការណ៍អំពីករណី សង្ស័យថាមានការផ្ទុះរាលដាលនៃ ជំងឺផ្ដាសាយបក្សី និង គ្រុនឈាម ជាដើម ក្នុងគោលបំណងដើម្បីបង្ការ ក្រុមគ្រួសាររបស់ពួកគាត់ឱ្យរួចផុតពីជំងឺឆ្លងរាលដាលផ្សេងៗ ដែលអាចនឹងកើតមានឡើងក្នុងភូមិឃុំរបស់ ពួកគាត់។ ប៉ុន្ដែទោះបីយ៉ាងនេះក្ដី ក៏គ្រួសារខ្លះបានមានប្រតិកម្ម និងមិនទាន់អនុវត្ដតាមការណែនាំរបស់អ្នក ស្ម័គ្រចិត្ដកាកបាទក្រហមនៅឡើយដែលប្រការនេះអាចជះឥទ្ធិពលមិន ល្អ ជាពិសេសផ្នែកសុខភាពសហគមន៍ ទាំងមូលនាពេលអនាគតផងដែរ។
យោងតាមចំណាប់អារម្មណ៍របស់អ្នកទទួលផល ក្នុងខេត្ដតាកែវ កំពង់ចាម និងខេត្ដស្វាយរៀងបានឱ្យ ដឹងថាៈ ពួកគាត់មានការអបអរសាទរខ្លាំងចំពោះគម្រោងសមាហរណកម្មផ្ដាសាយ បក្សី-គ្រុនឈាម និង រីករាយ ចំពោះសកម្មភាពរបស់អ្នកស្ម័គ្រចិត្ដកាកបាទក្រហមដែលបានអនុវត្ដ ក្នុងភូមិរបស់ពួកគាត់ណាស់ ដោយហេតុថា អនុវត្ដតាមសកម្មភាពទាំងនោះរួមមានការប្រើប្រាស់បង្គន់ប្រកបដោយ អនាម័យ ការសំអាត បរិស្ថានជុំវិញផ្ទះ-ភូមិ បានធ្វើឱ្យខ្លួនគាត់ និងគ្រួសាររបស់ពួកគាត់ មានជីវភាពធូរធា និងប្រាស់ចាក ពីជំងឺឆ្លងផ្សេងៗរួម មានដូចជា ៖ គ្រុនក្ដៅ ជំងឹរាក ជំងឺគ្រុនឈាម គ្រុនពោះវៀន ផ្ដាសាយបក្សី ផ្ដាសាយ ប្រភេទថ្មី ហើយជាពិសេសអាចធ្វើឱ្យពួកគាត់អាចរួចផុតពីគ្រោះថ្នាក់កើតឡើង ដោយចៃដន្យ នៅពេលដែល ពួកគាត់ទៅបត់ជើងពេលយប់ដែរ ហើយពួកគាត់បានប្ដេជ្ញាចិត្ដខ្ពស់ក្នុងការអនុវត្ដន៍តាមការ ណែនាំរបស់ អ្នកស្ម័គ្រចិត្ដ និងផ្សព្វផ្សាយបន្ដដល់អ្នកជិតខាងរបស់គាត់ឱ្យអនុវត្ដតាមគាត់ ថែមទៀតផង។
