កសាងភាពធន់ទីប្រជុំជននៅអាស៊ី អាគ្នេយ៍
១.គោលបំណងរួម និងជាក់លាក់
- គោលបំណងរួម
- កែលំអសមត្ថភាពកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ សម្រាប់ហានិភ័យពហុមុខសញ្ញាគ្រោះថ្នាក់ នៅជម្រើសទីប្រជុំជននៃប្រទេសបួន ក្នុងតំបន់អាស៊ី អាគ្នេយ៍ ។
- គោលបំណងជាក់លាក់
- ជនងាយរងគ្រោះនៅទីប្រជុំជន ដែលមានហានិភ័យខ្ពស់ អាជ្ញាធររដ្ឋបាលនៅថ្នាក់ជាតិ ក្រោមជាតិ និង ថ្នាក់មូលដ្ឋាន បានពង្រឹងសមត្ថភាពកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយយ៉ាងពេញលេញ ហើយ យល់ដឹង និងរ៉ាប់រងក្នុងការកសាងវប្បធម៌សុវត្ថិភាព និងភាពធន់ នៅគ្រប់លំដាប់ថ្នាក់ ។
២. អ្នកផ្តល់ជំនួយ
សហគមន៍អ៊ឺរ៉ុប តាមរយៈកាកបាទក្រហមហ្វាំងឡង់ ប្រចាំអាស៊ីអាគ្នេយ៍
៤. ថវិកាផ្តល់
- សរុបរួម ដុល្លារអាមេរិក និងបែងចែកជា៖
- ទីស្នាក់ការកណ្តាល ដុល្លារ
- បន្ទាយមានជ័យ ដុល្លារ
៥. ឋិរៈវេលា
ថ្ងៃចាប់ផ្តើម | ថ្ងៃបញ្ចប់ | ទីតាំងអនុវត្ត | សំគាល់ |
01-05-2016 | 30-12-2017 | បន្ទាយមានជ័យ |
៦. ទីតាំងប្រតិបត្តិការ
- បន្ទាយមានជ័យ (ក្រុងសិរីសោភ័ណ)
- សង្កាត់ព្រះពន្លា៖ ភូមិ ព្រៃឫស្សី ព្រះពន្លា និងក្បាលស្ពាន
- សង្កាត់អូរអំបិល៖ ភូមិគោរដ្ឋាន រោងម៉ាស៊ីន និង គោរថន
៧. អ្នកទទួលផល
អ្នកទទួលផលផ្ទាល់ | សមាជិកសហគមន៍ ៣០% នៃសរុប៨,៦៨៨ គ្រួសារ (២១,៦៤១នាក់ ស្រ្តី១១,៤៨៦) = ៣,៤៩៧គ្រួសារ (៨,៦២២នាក់ ស្រ្តី៤,៦២៨) អ្នកស្ម័គ្រចិត្ត កក្រក ៣៣នាក់។យុវជន កក្រក ៣០នាក់ (វិទ្យាល័យ អូរអំបិល សម្តេចឪ និងសិរិសោភណ័)ក្រុមប្រឹក្សាឃុំ និងមេភូមិ ១៨នាក់មន្រ្តីសាខា ៥នាក់ ។ មន្រ្តីអនុសាខា និងប្រធានក្រុមអ្នកស្ម័គ្រចិត្ត ៣នាក់ មន្រ្តីទីស្នាក់ការកណ្តាល ៣នាក់ | សរុប ៨,៧០៤ ស្រ្តី ៤,៦២៨ |
អ្នកទទួលផលប្រយោល | គ.គ.ម ស្រុក ខេត្ត ៥៤នាក់មន្ទីរ ការិយាល័យខេត្ត ស្រុក ៩ អង្គភាពសាស្រ្តចារ្យ និងទីប្រឹក្សាយុវជនប្រចាំវិទ្យាល័យ ២១នាក់សិស្សវិទ្យាល័យ ១,២០០នាក់សាធារណជន ៨,០០០នាក់ | ៩,២៨៤ស្រ្តី XXX |
៨. លទ្ធផល
1. កុមារ និងយុវជន ព្រមទាំងសហគមន៍នៅជិតខាង អាចនឹងកាន់តែមានភាពធន់ ទៅនឹងគ្រោះមហន្តរាយផ្សេង ៗ ហើយទទួលបាននូវបរិស្ថានរៀនសូត្រ ប្រកបដោយសុខ សុវត្ថិភាព នៅក្នុងសាលាចំនួន ៣ នាទីប្រជុំជនក្នុងប្រទេសកម្ពុជា តាមរយៈការរួមចំណែកដ៏ល្អប្រសើររបស់កាកបាទក្រហមកម្ពុជា នៅក្នុងការផ្តួចផ្តើមកសាងសាលាឲ្យមានសុវត្ថិភាពនៃតំបន់អាស៊ី អាគ្នេយ៍ ។
2. ក្រុមងាយរងគ្រោះជាក់លាក់ដែលរស់នៅទីប្រជុំជន ឬជាយទីប្រជុំជនប្រឈមនឹងហានិភ័យផ្សេង ៗ ត្រូវបានដៅជាតំបន់គោលដៅ តាមរយៈនវានុវត្តកម្ម (ការបញ្ចូលរបៀបថ្មី) និងដែលអាចវាស់វែងបាននៃយុទ្ធនាការ និងការផ្តល់សារលើកកំពស់ការយល់ដឹងអំពីហានិភ័យ ដែលនឹងដឹកនាំ ឆ្ពោះទៅកាន់ឥរិយាបថ (ការប្រព្រឹត្តិ) កាន់តែមានសុវត្ថិភាព ។
3. បង្កើនសមត្ថភាពនៃអាជ្ញាធររដ្ឋបាលមូលដ្ឋាន និងកាកបាទក្រហម នៅលើការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ទៅតាមបរិបទនៃទីប្រជុំជនងាយរងគ្រោះចំនួន xxx ។
៩. សមាសភាគគម្រោង
a. ពង្រឹងការរួមចំណែករបស់ កក្រអក្រ នៅក្នុងការផ្តួចផ្តើមកសាងសុវត្ថិភាពសាលារៀន របស់តំបន់អាស៊ី អាគ្នេយ៍ (ASSI)
b. សាកល្បងច្នៃប្រឌិតថ្មីលើការអប់រំអំពីការកាត់បន្ថយហានិភ័យទីប្រជុំជន
c. រួមចំណែកក្នុងគោលនយោបាយនិងក្របខ័ណ្ឌការងាររបស់ជាតិលើការងារកាត់បន្ថយហានិភ័យ
១០. អភិបាលកិច្ចគម្រោង
បរិយាយ | តួនាទីចម្បង | លាភការ | ចំនួន |
អគ្គលេខាធិការ | អ្នកគាំទ្រដល់គោលនយោបាយកម្មវិធី | ឥតគិតថ្លៃ | ៣ |
នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ | នាយត្រួតលើយុទ្ធសាស្រ្តកម្មវិធី | ឥតគិតថ្លៃ | ៣ |
អ្នកសម្របសម្រួលកម្មវិធី ប្រធាន និងមន្រ្តី ប្រតិបត្តិការ | ១០០% | ៣ | |
ក្រុមប្រតិបត្តិសាខា | នាយត្រួត និងមន្រ្តីរដ្ឋបាលគម្រោង | ៥០–៧០% | ២ |
មន្រ្តីបច្ចេកទេស ជំនួយការបច្ចេកទេស និងមន្រ្តីបង្គោលយុវជន | ១០០% | ៣ | |
ការិយាល័យអនុសាខា | មន្រ្តីមូលដ្ឋាន | កញ្ចប់ | ១ |
អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក | ប្រតិបត្តិករមូលដ្ឋាន | កម្រៃវិភាជន៍ | ៥៣ |
ដៃគូផ្ទាល់ | អាជ្ញាធរមូលដ្ឋាន និង គគមឃុំ | កម្រៃវិភាជន៍ | ១៨ |
















