• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

កសាងភាពធន់ទីប្រជុំជននៅអាស៊ី អាគ្នេយ៍

១.គោលបំណងរួម និងជាក់លាក់

  • គោលបំណងរួម
    • កែលំអសមត្ថភាពកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ សម្រាប់ហានិភ័យពហុមុខសញ្ញាគ្រោះថ្នាក់ នៅជម្រើសទីប្រជុំជននៃប្រទេសបួន ក្នុងតំបន់អាស៊ី អាគ្នេយ៍ ។
  • គោលបំណងជាក់លាក់
    • ជនងាយរងគ្រោះនៅទីប្រជុំជន ដែលមានហានិភ័យខ្ពស់ អាជ្ញាធររដ្ឋបាលនៅថ្នាក់ជាតិ ក្រោមជាតិ និង ថ្នាក់មូលដ្ឋាន បានពង្រឹងសមត្ថភាពកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយយ៉ាងពេញលេញ ហើយ យល់ដឹង និងរ៉ាប់រងក្នុងការកសាងវប្បធម៌សុវត្ថិភាព និងភាពធន់ នៅ​គ្រប់លំដាប់ថ្នាក់ ។

២. អ្នកផ្តល់ជំនួយ

សហគមន៍អ៊ឺរ៉ុប តាមរយៈកាកបាទក្រហមហ្វាំងឡង់ ប្រចាំអាស៊ីអាគ្នេយ៍

៤. ថវិកាផ្តល់

  • សរុបរួម ដុល្លារអាមេរិក និងបែងចែកជា៖
    • ទីស្នាក់ការកណ្តាល ដុល្លារ
    •  បន្ទាយមានជ័យ ដុល្លារ

៥. ឋិរៈវេលា

ថ្ងៃចាប់ផ្តើមថ្ងៃបញ្ចប់ទីតាំងអនុវត្តសំគាល់
01-05-201630-12-2017បន្ទាយមានជ័យ 

៦. ទីតាំងប្រតិបត្តិការ

  • បន្ទាយមានជ័យ (ក្រុងសិរីសោភ័ណ)
    • សង្កាត់ព្រះពន្លា៖ ភូមិ ព្រៃឫស្សី ព្រះពន្លា និងក្បាលស្ពាន
    • សង្កាត់អូរអំបិល៖ ភូមិគោរដ្ឋាន រោងម៉ាស៊ីន និង គោរថន

៧. អ្នកទទួលផល

អ្នកទទួលផលផ្ទាល់សមាជិកសហគមន៍ ៣០% នៃសរុប៨,៦៨៨ គ្រួសារ (២១,៦៤១​នាក់​ ស្រ្តី១១,៤៨៦) = ៣,៤៩៧គ្រួសារ (៨,៦២២នាក់ ស្រ្តី៤,៦២៨) អ្នកស្ម័គ្រចិត្ត កក្រក ៣៣​នាក់។​យុវជន កក្រក ៣០នាក់ (វិទ្យាល័យ អូរអំបិល សម្តេចឪ និងសិរិសោភណ័)ក្រុមប្រឹក្សាឃុំ និងមេភូមិ ១៨នាក់មន្រ្តីសាខា​ ៥​នាក់  ។​  មន្រ្តីអនុសាខា និងប្រធានក្រុមអ្នកស្ម័គ្រចិត្ត ៣នាក់ មន្រ្តីទីស្នាក់ការកណ្តាល ៣នាក់សរុប ៨,៧០៤​ ស្រ្តី ៤,៦២៨
អ្នកទទួលផលប្រយោលគ.គ.ម ស្រុក ខេត្ត​ ៥៤នាក់មន្ទីរ ការិយាល័យខេត្ត ស្រុក ៩ អង្គភាពសាស្រ្តចារ្យ និងទីប្រឹក្សាយុវជនប្រចាំវិទ្យាល័យ  ២១នាក់សិស្សវិទ្យាល័យ ១,២០០នាក់សាធារណជន ៨,០០០នាក់ ៩,២៨៤​ស្រ្តី XXX

៨. លទ្ធផល

1.       កុមារ​ និងយុវជន ព្រមទាំងសហគមន៍នៅជិតខាង អាចនឹងកាន់តែមានភាពធន់ ទៅនឹងគ្រោះមហន្តរាយផ្សេង ៗ ហើយទទួលបាននូវបរិស្ថានរៀនសូត្រ ប្រកបដោយសុខ​ សុវត្ថិភាព នៅក្នុងសាលាចំនួន ៣ នាទីប្រជុំជនក្នុងប្រទេសកម្ពុជា តាមរយៈការរួមចំណែកដ៏ល្អប្រសើររបស់កាកបាទក្រហមកម្ពុជា នៅក្នុងការផ្តួចផ្តើមកសាងសាលាឲ្យមានសុវត្ថិភាពនៃតំបន់អាស៊ី អាគ្នេយ៍ ។

2.       ក្រុមងាយរងគ្រោះជាក់លាក់ដែលរស់នៅទីប្រជុំជន ឬជាយទីប្រជុំជនប្រឈមនឹងហានិភ័យផ្សេង ៗ ត្រូវបានដៅជាតំបន់គោលដៅ តាមរយៈនវានុវត្តកម្ម (ការបញ្ចូលរបៀបថ្មី) និងដែលអាចវាស់វែងបាននៃយុទ្ធនាការ និងការផ្តល់សារលើកកំពស់ការយល់​ដឹងអំពីហានិភ័យ ដែល​នឹងដឹកនាំ ឆ្ពោះទៅកាន់ឥរិយាបថ (​ការប្រព្រឹត្តិ) កាន់តែមានសុវត្ថិភាព ។

3.       បង្កើនសមត្ថភាពនៃអាជ្ញាធររដ្ឋបាលមូលដ្ឋាន និងកាកបាទក្រហម នៅលើការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ទៅតាមបរិបទនៃទីប្រជុំជនងាយរងគ្រោះចំនួន xxx ។

៩. សមាសភាគគម្រោង

a.      ពង្រឹងការរួមចំណែករបស់ កក្រអក្រ នៅក្នុងការផ្តួច​ផ្តើម​កសាងសុវត្ថិភាពសាលារៀន   របស់តំបន់អាស៊ី អាគ្នេយ៍​ (ASSI)

b.      សាកល្បងច្នៃប្រឌិតថ្មីលើការអប់រំអំពីការកាត់បន្ថយហានិភ័យទីប្រជុំជន

c.       រួមចំណែកក្នុងគោលនយោបាយនិងក្របខ័ណ្ឌការងាររបស់ជាតិលើការងារកាត់​បន្ថយហានិភ័យ

១០. អភិបាលកិច្ចគម្រោង

បរិយាយតួនាទីចម្បងលាភការចំនួន
អគ្គលេខាធិការអ្នកគាំទ្រដល់គោលនយោបាយកម្មវិធីឥតគិតថ្លៃ
នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនាយត្រួតលើយុទ្ធសាស្រ្តកម្មវិធីឥតគិតថ្លៃ
អ្នកសម្របសម្រួលកម្មវិធី ប្រធាន និងមន្រ្តី ប្រតិបត្តិការ១០០%
ក្រុមប្រតិបត្តិសាខានាយត្រួត និងមន្រ្តីរដ្ឋបាលគម្រោង៥០៧០%
មន្រ្តីបច្ចេកទេស ជំនួយការបច្ចេកទេស និងមន្រ្តីបង្គោលយុវជន១០០%
ការិយាល័យអនុសាខាមន្រ្តីមូលដ្ឋានកញ្ចប់
អ្នកស្ម័គ្រចិត្ត និងយុវជន កក្រកប្រតិបត្តិករមូលដ្ឋានកម្រៃវិភាជន៍៥៣
ដៃគូផ្ទាល់អាជ្ញាធរមូលដ្ឋាន និង គគមឃុំកម្រៃវិភាជន៍១៨