• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សិក្ខាសាលាតាមរយៈអនឡាញ ដើម្បីឆ្លុះបញ្ចាំងលទ្ធផលគម្រោងសុវត្ថិភាពចរាចរណ៍រួមបញ្ចូលពិការភាព ប្រចាំឆ្នាំ២០២០ ទិសដៅឆ្នាំ២០២១

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាតាមរយៈ អនឡាញដើម្បីឆ្លុះបញ្ចាំងលទ្ធផលគម្រោងសុវត្ថិភាពចរាចរណ៍រួមបញ្ចូលពិការភាព ប្រចាំឆ្នាំ២០២០ ទិសដៅឆ្នាំ២០២១​ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងមានការចូលរួមពីមន្ដ្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាចំនួន៥ រួមមាន សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពត ខេត្តតាកែវ និងខេត្តស្វាយរៀង​ សរុប​ ២០នាក់។

ជាលទ្ធផល សាខាកាកបាទក្រហមកម្ពុជា ទាំង ៥ លើកទិសដៅ ឆ្នាំ២០២១ ដោយរៀបចំផែនការ និងកញ្ចប់ថវិកាអប្បបរមាចូលរួមជាមួយដៃគូ និងទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដើម្បីអនុវត្តការងារសុវត្ថិភាពចរាចរណ៍ ផ្សព្វផ្សាយ បញ្ច្រៀបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងបន្ស៊ីជាមួយការងារផ្សព្វផ្សាយពីជំងឺកូវីដ-១៩ បន្ស៊ាំខ្លួនរស់នៅធម្មតាតាមបែបគន្លងថ្មី នៅតាមសហគមន៍ និងគ្រឹះស្ថានសិក្សា ឲ្យកាន់ល្អប្រសើរជាងមុន។

កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការឡៃហ្វរដឺវើល( Light for the world) ដែលតែងតែជួយឧនត្តម្ភគាំទ្ររយៈពេល ៥ឆ្នាំ កន្លងមកហើយ គឺចាប់ពីឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ន។ កាកបាទក្រហមកម្ពុជា មានសង្ឃឹមយ៉ាងមុតមាំថា អង្គការ Light For The World នឹងនៅបន្តគាំទ្រដល់កាកបាទក្រហមកម្ពុជាយូរអង្វែង ព្រោះការឧបត្ថម្ភគាំទ្រ របស់ដៃគូ គឺជាការឧបត្ថម្ភផែ្នកផ្លូវចិត្ត ផ្លូវកាយ ដល់កាកបាទក្រហមកម្ពុជាបន្តការងារនេះឱ្យមានប្រសិទ្ធភាព។