• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សិក្ខាសាលាតម្រង់ទិសស្ដីពី នីតិវិធីរដ្ឋបាល-ហិរញ្ញកិច្ច ផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសស្ដីពី នីតិវិធីរដ្ឋបាល-ហិរញ្ញកិច្ច ផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍ ដល់ក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខាក្រុងស្រុកទាំង ៧ ក្នុងខេត្ត ព្រមទាំងមានការចូលរួមពីក្រុមប្រតិបត្តិសាខា កក្រក ខេត្តក្រចេះ ព្រៃវែង មណ្ឌលគិរី កំពង់ធំ កោះកុង និងខេត្តពោធិ៍សាត់ សរុបចំនួន ៥២នាក់ ក្នុងនោះស្រី ១៤នាក់។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈ:ពេល៣ថ្ងៃ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០២០ ក្រោមការគាំទ្រថវិកាពីកាកបាទក្រហមហ្វាំងឡង់ និងថវិកាបដិភាគពីបណ្តាខេត្តចូលរួមផងដែរ ក្នុងនោះ មានរបបអាហារ ការស្នាក់នៅ និងធ្វើដំណើរ ក្នុងគោលបំណងពង្រឹងសមត្ថភាពសាខា និងបណ្តាអនុសាខាលើនីតិវិធី រដ្ឋបាល ហិរញ្ញកិច្ច ការងារផែនការ ការពិនិត្យតាមដាន ការវាយតម្លៃ និងរបាយការណ៍ ក៍ដូចជាការពង្រឹងប្រព័ន្ធតាមដានរាយការណ៍អំពីជំងឺ និងបញ្ហាគ្រោះមហន្តរាយនានាដែលកើតមានឡើងនៅក្នុងសហគមន៍មូលដ្ឋាន។

ថ្លែងក្នុងពិធីបើកនាឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ថ្លែងអរគុណ និងកោតសរសើរដល់កាកបាទក្រហមហ្វាំងឡង់ ដែលបានបញ្ចប់គម្រោងរបស់ខ្លួនទៅហើយ ប៉ុន្តែនៅបន្តជួយគាំទ្ររយ:ពេល ៤ខែបន្ថែមទៀត ជាពិសេស ការរៀបចំសិក្ខាសាលាតម្រង់ទិសនាពេលនេះ។ ព្រមជាមួយនោះឯកឧត្ដមក៍បានថ្លែងសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងរបស់មន្ត្រីក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខាក្រុងស្រុកទាំង ៧ ក្នុងឆ្នាំ២០១៩កន្លងមក ទទួលបានលទ្ធផលល្អប្រសើរ និងឈានទៅដល់ការប្រជុំបូកសរុបសកម្មភាពប្រចាំឆ្នាំរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះផង។

នៅទីបញ្ចប់ឯកឧត្តមក៍បានមានប្រសាសន៍ណែនាំផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីសិក្ខាសាលានេះ ដើម្បីយកទៅអនុវត្តនៅបណ្តាក្រុងស្រុក និងខេត្តរៀងៗខ្លួនឲ្យបានល្អប្រសើរ៕