• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខា កក្រក រាជធានីភ្នំពេញ ចុះផ្សព្វផ្សាយអំពីការប្រឡងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ០៤​ ខែ​ មីនា ឆ្នាំ​ ២០២០នេះ នៅវិទ្យាល័យបាក់ទូក ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ លោកស្រី ហង្ស ណាវី មន្ត្រីទទួលបន្ទុកគម្រោងការិយាល័យសុខភាព​ និងជានាយិកាអគារផ្កាម្លិះ បានចុះធ្វើការផ្សព្វផ្សាយពីគ្រោះថ្នាក់ នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ ជូនដល់សិស្សានុសិស្សប្រចាំវិទ្យាល័យចំនួន២០០នាក់ (ប្រុស៦០នាក់)​ ។  តាមការឲ្យដឹងពី​ លោកស្រី ហង្ស ណាវី បានគូសបញ្ជាក់នូវគោលបំណងនៃការផ្សព្វផ្សាយពីគ្រោះថ្នាក់ នៃ​ការ​ប្រើប្រាស់​គ្រឿងញៀនជូនដល់ប្អូនៗសិស្សានុសិស្សនាពេលនេះគឺ៖
-ផ្តល់ចំណេះដឹងបន្ថែមទាក់ទងនឹងផលប៉ះពាល់នៃគ្រឿងញៀន​ ។
-បានយល់ដឹងពីប្រភេទថ្នាំញៀន និងអន្តរាយនៃការប្រើប្រាស់គ្រឿងញៀន​ ។
-បានយល់ដឹងពីរូបភាពផ្សេងៗនៃការអូសទាញ និងការសេពគ្រឿងញៀន​ ។
-កំណត់បានពីអត្រាគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន​ ។
-កាត់បន្ថយអត្រាមរណភាពផ្សេងៗទាក់ទងទៅនឹងការសេពគ្រឿងញៀន​ ។
-បញ្ចៀសយុវជនឲ្យនៅឆ្ងាយពីគ្រឿងញៀន​ ។

ឆ្លៀតក្នុងឪកាសនោះដែរ លោកស្រីក៏បានសំណូមពរដល់ប្អូនៗសិស្សានុសិស្សទាំងអស់​ ត្រូវធ្វើ​ជា​កូន​ល្អ​ សិស្ស​ល្អ​ មិត្ត​ល្អ​ ខិតខំ​រៀនសូត្រ​ ជា​ពិសេស​ធ្វើ​ជា​ជន​ បង្គោល​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្តិ​ បងប្អូន​ ក្រុមគ្រួសារ​ ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀននេះ​ ព្រោះ​គ្រឿងញៀន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ បោះបង់ចោល​ការ​សិក្សា​ កើត​មាន​អំពើ​ហិង្សា​ លួច​ ឆក់​ ប្លន់​ ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម​ និង​ធ្វើ​ឲ្យ​បាត់បង់​នូវ​កម្លាំង​ធនធានមនុស្ស​ក្នុង​ការ​អភិវឌ្ឍ​ន៍ប្រទេស​ជាតិ​ ព្រមទាំង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ទៀត​ផង​ ៕