• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខា កក្រក ខេត្តស្ទឹងត្រែង ចុះផ្សព្វផ្សាយអំពីការប្រឡងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ មន្ត្រី​អភិវឌ្ឍ​សាខា និងយុវជនកាកបាទក្រហម បានចុះផ្សព្វផ្សាយអំពីការប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ “ខ្ញុំ ❤ សន្តិភាព-និង កាកបាទក្រហមកម្ពុជា” ដើម្បីអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ នៅសាលា​បឋមសិក្សាចំនួន ៥ គឺ៖   សាលាបឋមសិក្សាស្រះឬស្សី     សាលាបឋមសិក្សាស្ទឹងត្រែងក្រុង  សាលាបឋមសិក្សាក្រុងព្រះ     បឋមសិក្សាអនុវត្ត​  និងសាលារៀនគ្រូយើង ដែលមានសិស្សចូលរួមសរុបចំនួន ៣៥៣នាក់ ក្នុង​នោះស្រី ១៨៩នាក់។