• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

សាខា កក្រក ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ ក្រុមគ្រួសារ ដែលរងគ្រោះដោយសារផ្ទុះមីន នៅ ឃុំថ្មដា ស្រុកវាលវែង

សាខា​ កក្រក​ ខេត្តពោធិ៍សាត់​៖ នៅព្រឹកថ្ងៃ​អង្គារ ទី​ ១០ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​​ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ ដឹកនាំដោយ លោក វ៉ាន់ ហ៊ាង ​នាយកប្រតិបត្តិសាខា តំណាង ឯ​កឧត្តម​បណ្ឌិត ​ម៉ៅ ធនិន​​ ប្រធានគណៈកម្មាធិការសាខា ​និងមន្រ្តីសាខា បានចុះសួរសុខទុក្ខ​ និងនាំយកអំណេាយមនុស្សធម៌ ជូនដល់ក្រុមគ្រួសារលោក សយ ង៉ែត អាយុ១៨​ឆ្នាំ ដែលរងគ្រោះដោយសារផ្ទុះមីន កាលពីថ្ងៃទី​ ៨ ខែ​មីនា​ ឆ្នាំ​២០២០ កន្លងទៅ ស្ថិតនៅ ភូមិឯកភាព​ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

នៅក្នុងឱកាសនោះដែរ លោកវ៉ាន់ ហ៊ាង បានពាំនាំនូវការចូលរួមសោកស្តាយយ៉ាងខ្លាំងពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា ជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានជួបនូវគ្រោះថ្នាក់នេះ ដែលបាន បំផ្លាញទ្រព្យសម្បត្តិ និងធ្វើឱ្យមានរបួស និងសូមផ្តាំផ្ញើដល់បងប្អូនប្រជាកសិករទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងមានការយកចិត្តទុកដាក់ខ្ពស់ទៅលើគ្រាប់មីន និងកាកសំណល់ពីសង្គ្រាម សូមកុំយកទៅកែច្នៃឧបករណ៍ផ្សេងៗ ឬដោះយករំសេវទៅលក់ ដែលអាចបណ្តាលឱ្យរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើបងប្អូនបានឃើញឬជួបប្រទះនូវគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ច។

អំណោយមនុស្សធម៌ដែលបានចែកជូនរួមមាន៖ អង្ករ៥០គីឡូក្រាម​ ទឹកស៊ីអុីវ ២យួរ​ ទឹកក្រូច២យួរ តង់១​ កន្ទេល១ មុង១ ភួយ១ ក្រមា១ សារុង និងថវិកាចំនួន​២០មុឺនរៀល​ ៕