
សាខាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតចុះសួរសុខទុក្ខគ្រួសារស្រ្តីមានផ្ទៃពោះជួបឧប្បទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍
កក្រកខេត្តកំពត ៖ នាព្រឹកថ្ងៃពុធ ០៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឲ្យលោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា រួមដំណើរដោយលោកជំទាវ លោកស្រី សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ផ្តល់ជូនគ្រួសារស្រ្តីមានផ្ទៃពោះជួបឧប្បទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ចំនួន ១គ្រួសារ ឈ្មោះម៉ន ស្រីអូន
អាយុ២៦ឆ្នាំ ស្ថិតនៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
នាឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកនិងសម្តែងនូបក្តីអាណិតអាសូរ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យខិតខំថែរក្សាសុខភាពប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ ។
អំណោយផ្តល់ជូនរួមមាន ៖ មី១កេស ស្ករស២គីឡូក្រាម ទឹកផ្លែឈើ១កេស ទឹកក្រូច១កេសទឹកសុទ្ធ១កេស ទឹកដោះគោឆៅ១ឡូ ក្រមា២ សារុង២ និងថវិកាចំនួន៤០ម៉ឺនរៀល និងបានឧត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះម្នាក់ចំនួន១០ម៉ឺនរៀលផងដែរ៕