• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គន ឆ្នាំ​កុរ ឯកស័ក ព.ស​. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម សាយ ម៉េងគីម អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង ចំនួន ៤ខ្នងផ្ទះ ស្មើនឹង ៤គ្រួសារ ស្ថិតនៅភូមិ​ចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី​។​

ក្នុងឱកាសនោះដែរ ឯកឧត្តម​អនុប្រធាន​ បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ ដែលបានលេបត្របាក់លំនៅឋានបងប្អូនប្រជាពលរដ្ឋបណ្ដាលឲ្យមានការខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះសំបែង និងបាត់បង់អស់ទ្រព្យសម្បត្តិជាច្រើន ហើយកុំអស់សង្ឃឹម ត្រូវខិតខំ​ប្រកបរបរ​ចិញ្ចឹម​ជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។ លើសពីនេះទៀត ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះ ភ្លើងធូប ទៀន ចង្រ្កានហ្គាស់ និងសម្ភារផ្សេងៗទៀតដែលអាចបង្កឲ្យមានភ្លើងឆេះ ជៀសវាង​កើតឡើងដូចករណីខាងលើជាយថាហេតុ។​

អំណោយ​ដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ប្រេងឆា ៣ដប មី ១កេស ត្រីខ ១០កំប៉ុង កន្ទេល១ ចានស្រាក១ ឆ្នាំងខ្ទះ១ ឆ្នាំងបាយ​១ សូរទឹក១ កំសៀវ១ ចានដែក១ មុង១ សារុង១ ក្រមា១ អាវយឺត​១ តង់១ និងថវិកាមួយចំនួន​ផងដែរ​៕