• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ទទួលទេយ្យទានពីព្រះសង្ឃគង់នៅវត្តបន្ទាយដី

នៅព្រឹកថ្ងៃចន្ទ  ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ លោក វ៉ាន់ ហ៊ាង នាយក ប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងមន្រ្តីសាខា បានទទួលទេយ្យទានពីព្រះគ្រូ ចាន់ ទ្បុង ចៅអធិការវត្តបន្ទាយដី ដើម្បីបម្រើក្នុងសកម្មភាពការងារមនុស្សធម៌របស់សាខាជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។លោក វ៉ាន់  ហ៊ាង បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ព្រមទាំងថ្លែងអំណរព្រះគុណ  អំណរគុណ

ចំពោះព្រះចៅអធិការចាន់ ទ្បុង ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តទាំងអស់  ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់   ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការណាមួយឡើយ។ ជាមួយគ្នានេះលោកនាយក សាខា ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ក្នុងឱកាសនោះ ព្រះចៅអធិការបានមានព្រះថេរដីកាកោតសរសើរ  គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងបេជ្ញាបន្តខិតខំជួយដល់ការងារ មនុស្សធម៌បន្តទៅទៀត។

សូមបញ្ជាក់ថាទេយ្យទានទទួលបានរួមមាន៖ អង្ករ ១,០០០គីទ្បូក្រាម ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ ១០ យួរ មី២០ កេស ទឹកសុទ្ធ ៣០យួរ ៕